ការសិក្សារកឃើញថាមនុស្សអាស៊ីចេះប្រើព្រួញនិងធ្នូដើម្បីបរបាញ់តាំងពីជាង ៤៨.០០០ ឆ្នាំមុន

មនុស្សសម័យបុរេប្រវត្តិរស់នៅលើកោះរបស់ប្រទេសស្រីលង្កាកាលពី ៤៨.០០០ឆ្នាំមុនបានបង្កើតឧបករណ៍ពីឆ្អឹងសត្វ ហើយប្រើវាដើម្បីបរបាញ់សត្វស្វា និងសត្វកំប្រុក នេះបើយោងតាមការសិក្សាថ្មីមួយបានលើកឡើង។ នេះតំណាងឱ្យភស្តុតាងដំបូងបំផុតនៃបច្ចេកវិជ្ជាធ្នូនិងព្រួញនៅខាងក្រៅទ្វីបអាហ្រ្វិករហូតមកដល់បច្ចុប្បន្ន។

កាលពីឆ្នាំមុនក្រុមអ្នកស្រាវជ្រាវបានចេញផ្សាយការសិក្សាមួយ ដែលវិភាគលើឆ្អឹងស្វា និងឆ្អឹងកំប្រុក ដែលត្រូវបានរកឃើញនៅក្នុងរូងភ្នំ Fa-Hien Lena នៅលើកោះរបស់ស្រីលង្កា។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សសម័យដើមបានតាមប្រមាញ់ពួកវា។ រូងភ្នំនេះក៏ជាទីតាំងនៃពូជរបស់មនុស្សបុរេប្រវត្តិ (Homo) តែមួយគត់ដែលនៅវត្តមានមកទល់បច្ចុប្បន្ននៅក្នុងតំបន់អាស៊ីខាងត្បូង។ មនុស្សបានកាន់កាប់តំបន់នេះ ក្នុងអំឡុងពេលខុសគ្នា៤សម័យកាល ចន្លោះឆ្នាំ ៤០០០ និង ៤៨.០០០ ឆ្នាំមុន។

ឆ្អឹងខ្លះនៅក្នុងរូងភ្នំ ត្រូវបានគេយកទៅធ្វើជាឧបករណ៍បរបាញ់ ដូច្នេះអ្នកស្រាវជ្រាវបានវិភាគពួកវាដើម្បីស្វែងយល់ពីរបៀបដែលបុព្វបុរសរបស់យើងជំនាន់មុន បានបរបាញ់សត្វតូចៗដែលមានល្បឿនលឿនបែបនេះយ៉ាងជោគជ័យនៅក្នុងព្រៃ។

នៅក្រោមការពិសោធន៍តាមមីក្រូទស្សន៍ ឧបករណ៍បានបង្ហាញរឿងរ៉ាវទាំងនេះ។ លោក Michelle Langley អ្នកដឹកនាំការសិក្សាស្រាវជ្រាវ និងជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកកោសល្យវិច័យ និងបុរាណវិទ្យានៅសាកលវិទ្យាល័យ Griffith University បានលើកឡើងថា "បំណែកបំណាក់ឆ្អឹងនៅលើចំណុចនេះ បង្ហាញពីការខូចខាតតាមរយៈការប៉ះទង្គចក្នុងថាមពលខ្ពស់ ដែលជាអ្វីមួយជាទូទៅត្រូវបានគេប្រើក្នុងការប្រមាញ់សត្វដោយធ្នូ និងព្រួញ។ ភស្តុតាងនេះ គឺលឿនជាងការរកឃើញស្រដៀងគ្នានៅតំបន់អាស៊ីអាគ្នេយ៍កាលពី ៣២.០០០ឆ្នាំមុន"។

ការសិក្សានេះត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រក្នុងទស្សនាវដ្តី Science Advances៕ ប្រភព៖ CNN 

adverise with khmeread