1

គេ​ថា​ផឹកទឹក​ក្រូចឆ្មា​រាល់​ព្រឹក​ល្អ​ដល់​សុខភាព ប៉ុន្តែ​ពួកគេ​មិនដែល​ប្រាប់​រឿង​ទាំងអស់នេះ​ទេ​

    ​មនុស្ស​ជាច្រើន​ជឿថា ផឹកទឹក​ក្រូចឆ្មា​ពេលព្រឹក​ពោះ​ទទេរ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​។ ពួកគេ​និយាយ​នេះ​គឺ​ពិតជា​ត្រឹមត្រូវ ព្រោះ​ទឹកក្រូច​ឆ្មា​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​ជារួម​របស់​យើង​។

​    ​ទឹកក្រូច​ឆ្មា​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​ប្រូតេអ៊ីន វីតាមីន B និង C ជាតិ​ប៉ូ​តា​ស្យ៉ូ​ម និង​ជាតិ Flavonoid​។ ផឹកទឹក​ក្រូចឆ្មា​ពេលព្រឹក​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​ជួយ​ប្រឆាំង​ការឆ្លង​មេរោគ​ជាច្រើន​ដោយសារតែ​គុណសម្បត្តិ​របស់ Bioflavonoids (​អាស៊ីត​ស៊ី​ទ្រិ​ច កាល់ស្យូម ម៉ាញ៉េ​ស្យ៉ូ​ម និង​សារជាតិ Pectin)​។ ដោយសារ​ហេតុនេះហើយ វា​ក៏​នឹង​ជួយ​លោកអ្នក​ឱ្យ​ឆាប់​ស្រក​ទម្ងន់​ដែរ ជួយ​សម្អាត​សរីរាង្គ ជួយ​រក្សា​តុល្យភាព​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ខ្លួន និង​ជួយ​ទប់ស្កាត់​បញ្ហា​ពិបាក​រំលាយ​អាហារ​។ ឥឡូវ លោកអ្នក​បានដឹង​ហេតុផល​នេះហើយ ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​មិនត្រូវ​ផឹកទឹក​ក្រូចឆ្មា​រៀងរាល់​ព្រឹក​ពោះ​ទទេរ​នោះឡើយ​។

​    ​ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​ទឹកក្រូច​ឆ្មា​ផ្តល់ឱ្យ​រាងកាយ​យើង​ពេល​ផឹក​វា​រាល់ពេល​ព្រឹក​ពោះ​ទទេរ​ចំនួន​មួយ​គ្រាប់​៖

​    ​១. មុន​លើ​ផ្ទៃមុខ​
​    ​ផឹកទឹក​ក្រូចឆ្មា​នឹង​ជួយ​បំ​លែង​សីតុណ្ហភាព​អាស៊ីត​ក្នុង​រាងកាយ  ដូច្នេះ​នឹង​ជួយ​លោកអ្នក​រក្សា​សុវត្ថិភាព​ពី​ការ​កើតមុន​។

​    ​២. សម្រក​ទម្ងន់​
​    ​ទឹកក្រូច​ឆ្មា​ជួយ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​វា​នឹង​ជួយ​រក្សា​ទម្ងន់​ដែល​ចង់បាន និង​ទម្ងន់​សុខភាព​ល្អ​។

​    ​៣. គ្រួស​ក្នុង​តម្រងនោម​
​    ​មនុស្ស​ជាច្រើន​មិនដឹងថា​ក្រូចឆ្មា​អាចជួយ​បញ្ហា​គ្រួស​ក្នុង​តម្រងនោម​នោះទេ​។ ដោយសារ​ជាតិ​ប៉ូ​តា​ស្យ៉ូ​ម​ក្នុង​ក្រូចឆ្មា កម្រិត​អាស៊ីត​ស៊ី​ទ្រិ​ច​ក្នុង​ទឹកនោម​នឹង​កើនឡើង ដែល​វា​នឹង​ជួយ​ទប់ស្កាត់​មិនឱ្យ​កកើត Oxalate នោះទេ​។ វា​នឹង​ជួយ​លោកអ្នក​បញ្ចេញ​នូវ​គ្រួស​នោះ​ចេញមកក្រៅ​។

​    ​៤. ប្រព័ន្ធ​ភាពស៊ាំ​
​    ​ទឹកក្រូច​ឆ្មា​មិន​ត្រឹមតែ​ល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ល្អ​សម្រាប់​ប្រព័ន្ធ​ឡាំ​ហ្វា​ទិច​ផងដែរ​។ ប្រព័ន្ធ​ទាំងពីរ​នេះ​បំពេញ​មុខងារ​ស្មើ​ដៃ​គ្នា​ក្នុង​រាងកាយ​។

​    ​៥. ថង់​ប្រមាត់​
​    ​ករណី​លោកអ្នក​កើត​គ្រួស​ក្នុង​ថង់​ប្រមាត់ លោកអ្នក​គួរ​ផឹកទឹក​ក្រូចឆ្មា​ខណៈ​កំពុង​ទទួលទាន​អាហារ ហើយ​ការឈឺចាប់​នឹង​ចាប់ផ្តើម​ថយចុះ​។

​    ​៦. ផ្តាសាយ និង​គ្រុនក្តៅ​
​    ​ទឹកក្រូច​ឆ្មា​ជា​ប្រភព​ដ៏​អស្ចារ្យ​បំផុត​នៃ​វីតាមីន C​។ វីតាមីន​នេះ​នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង​មានគុណ​សម្បត្តិ​ប្រឆាំង​វីរុស និង​ប្រឆាំង​បាក់តេរី​ដ៏​ពូកែ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​វា​ក្លាយជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​ផ្តាសាយ និង​គ្រុនក្តៅ​។​

​    ​៧. ជំងឺ​ចាល់​អាស៊ីត​ក្នុង​ក្រពះ (GERD)
​    ​ទឹកក្រូច​ឆ្មា​ជា​ឱសថ​ដ៏​ពូកែ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​។​
​    ​
​    ​៨. សុខភាព​ក្រចកដៃ​
​    ​ទឹកក្រូច​ឆ្មា​មាន​ប្រសិទ្ធភាព​វិជ្ជមាន​លើ​សុខភាព​ក្រចក​របស់​យើង ដោយ​ធ្វើឱ្យ​ក្រចក​រឹងមាំ និង​កម្ចាត់​ផ្កាក្រចក ដែល​លេច​ឡើងលើ​ក្រចក​ដោយសារតែ​កង្វះ​វីតាមីន​។

​    ​៩. ជំងឺ​កើតចេញពី​ការទទួល​អាហារ​
​    ​ទឹកក្រូច​ឆ្មា​នឹង​ជួយ​បន្សាប​រាល់​ការពុល​អាហារ​គ្រប់​ប្រភេទ​។

​    ​១០. រោយ​សាច់ដុំ​
​    ​ពេល​រោយ​សាច់ដុំ លោកអ្នក​គួរ​ផឹក​ក្រូចឆ្មា​។ លោកអ្នក​នឹងមាន​អារម្មណ៍​ធូរស្បើយ​បន្ទាប់ពី​ផឹក​វា​បាន​កន្លះ​ម៉ោង​។

​    ​១១. ការ​រលាក​ឬ​ហើម​
​    ​ការ​រលាក​ឬ​ហើម​បង្កឡើង​ដោយសារ​ការឡើង​ជាតិ​អាស៊ីត​។ ទឹកក្រូច​ឆ្មា​មាន​សមត្ថភាព​ទប់ស្កាត់​ការឡើង​ជាតិ​អាស៊ីត ដោយសារតែ​វា​មានគុណ​សម្បត្តិ​ប្រឆាំង​ការ​ហើម​រលាក​កម្រិត​ខ្ពស់​។

​    ​១២. ឈឺចាប់​សាច់ដុំ​
​    ​ជួនកាល​លោកអ្នក​អាចមាន​អារម្មណ៍​ឈឺចាប់​ក្នុង​សាច់ដុំ​បន្ទាប់ពី​ហាត់ប្រាណ​អស់កម្លាំង​។ ទឹកក្រូច​ឆ្មា​នឹង​ជួយ​បំបាត់​ការឈឺចាប់​យ៉ាង​ឆាប់រហ័ស​។

​    ​១៣. ឈឺ និង​ហើម​សន្លាក់​
​    ​ទឹកក្រូច​ឆ្មា​ជួយ​បន្ថយ​ចំនួន​អាស៊ីត​អ៊ុយ​រិច​ក្នុង​សន្លាក់ ដូច្នេះ​វា​នឹង​ជួយ​បំបាត់​ការឈឺចាប់​ឬ​ហើម​សន្លាក់​យ៉ាង​លឿន​បំផុត​។​
​    ​
​    ​១៤. ការ​ញៀន​ជាតិ​ស្រវឹង​
​    ​ទឹកក្រូច​ឆ្មា​ជា​ឱសថ​លេខ​មួយ​ជួយ​បំបាត់​ការ​ញៀន​គ្រឿង​ស្រវឹង​។

​    ​១៥. ជំងឺ​រលាក​ពោះវៀនធំ​
​    ​ជំងឺ​រលាក​ពោះវៀនធំ​កើតឡើង​បណ្តាលមកពី​អតុល្យភាព​កម្រិត​ជាតិ​អាស៊ីត​ក្នុង​សរីរាង្គ​។ ទឹកក្រូច​ឆ្មា​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ក្នុងការ​រក្សា​តុល្យភាព​កម្រិត​ជាតិ​អាស៊ីត​ក្នុង​រាងកាយ​។

​    ​១៦. ទល់លាមក​
​    ​ទឹកក្រូច​ឆ្មា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​សម្រួល​ដល់​ផ្លូវ​បញ្ចេញ​ចោល​។​

​    ​បញ្ជាក់​៖ លោកអ្នក​គួរ​ផឹកទឹក​ក្រូចឆ្មា​ស្រស់ ១ គ្រាប់​មិនចាំបាច់​លាយ​ទឹក ឬ​ស្ករ​អ្វី​នោះទេ ហើយ​អាច​ផឹក​វា​រាល់​ព្រឹក​តាម​លទ្ធភាព​អាចធ្វើ​ទៅបាន​៕ 

ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់