0

អត្ថបទ​នេះ​សម្រាប់​អ្នក​ខ្ជិល​ហាត់ប្រាណ និង​ចង់បាន​ក្បាលពោះ​រាបស្មើ​!

    ​លោក​អ្នកមាន​ក្បាលពោះ​សម្បូរ​ខ្លាញ់ និង​រក​ពេល​ហាត់ប្រាណ​គ្មាន​មែន​ទេ​? សូម​សាក​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ជាមួយនឹង​ភេសជ្ជៈ​មួយ​នេះ ដែល​វា​ដើរតួ​សឹងតែ​ដូច​ការហាត់​ប្រាណ​សម្រក​ក្បាលពោះ ១០០ របៀប​យ៉ាង​អ៊ីចឹង​។

​    ​ជាការ​ពិត គ្មាន​វេទមន្ត​ណាមួយ​អាច​ប្រែក្លាយ​លោកអ្នក​ទៅជា​តារា​បង្ហាញ​ម៉ូត​ក្បាលពោះ​រាប​ស្អាត​នោះឡើយ ប៉ុន្តែ​យ៉ាងហោចណាស់ រូបមន្ត​មួយ​នេះ​បូករួម​នឹង​របប​អាហារ​ល្អ​ដល់​សុខភាព​នឹង​ជួយ​លោកអ្នក​ថយចុះ​ក្បាលពោះ​បាន​ច្រើន​សង់ទីម៉ែត្រ​ដែរ​។

​    ​* គ្រឿងផ្សំ​
​    ​១. ទឹកខ្ទិះ​អាល់​ម៉ុង ៥០០ មិ​ល្លី​លីត្រ​


​    ​២. ចេក​ក្លាសេ​កក ចំនួន ២ ផ្លែ​


​    ​៣. ប្រេងដូង ២ ស្លាបព្រា​បាយ​


​    ​៤. យ៉ា​អួ ២ ស្លាបព្រា​បាយ​


​    ​៥. ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​     ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​ក្រឡុក​វា​រយៈពេល​បី​បួន​នាទី​។ ចាក់​ចូល​កែវ រួច​សូម​អញ្ជើញ​ទទួលទាន​តាម​ការគួរ​។ លោកអ្នក​អាច​ទទួលទាន​វា​នៅពេល​ព្រឹក​មិន​ថា​មុនពេល ឬ​ក្រោយ​បាយ​ព្រឹក​នោះឡើយ​។ ផឹក​វា​រាល់ថ្ងៃ​លោក​អ្នកនឹង​សង្កេតឃើញ​រង្វង់​ក្បាលពោះ​ចាប់ផ្តើម​ថយចុះ​បន្តិច​ម្តងៗ ដោយ​មិនដឹង​ខ្លួន​៕

អ្នកនឹងចូលចិត្ត

មតិយោបល់