ចេះល្បិចងាយៗនេះ ផ្លែឈើដែលចិតរួចនឹងលែងចេញសម្បុរក្រហមព្រឿងៗទៀតហើយ

លោកអ្នកពិតជាស្អប់ណាស់មែនទេ ពេលចិតផ្លែឈើទុកញ៉ាំតាមផ្លូវ ស្រាប់តែពេលដកមកញ៉ាំវាបែរជាប្រែសម្បុរក្រហមព្រឿង? មិនថាលោកអ្នកវេចខ្ចប់វាបានល្អប៉ុនណានោះទេ វានឹងនៅតែប្រែពណ៌អ៊ីចឹងដដែលហ្នឹង។ ចឹងតើត្រូវធ្វើដូចម្តេចដើម្បីរក្សាសោភណដូចដើម?

មិនថាផ្លែប៉ោមឬផ្លែអ្វីទេ នៅពេលចិតសំបករួចវានឹងប្រែពណ៌ផ្សេងជាមិនខាន។ ដំណោះស្រាយងាយគឺច្របាច់ក្រូចឆ្មាពីលើវាតិចៗ ហើយទុកវានៅក្នុងថង់ វានឹងមិនប្រែពណ៌ទៅជាលឿងឬក្រហមព្រឿងៗទេ។ ប៉ុន្តែត្រូវចាំ រសជាតិវារាងជូរតិចៗ តែមិនអីនោះទេ បើអ្នកចូលចិត្តជូរដែរ។

ដំណោះស្រាយមួយទៀតគឺ ទឹកឃ្មុំ។ លាយទឹកឃ្មុំជាមួយទឹកសុទ្ធនិងទឹកក្រូចឆ្មាតិចតួចឱ្យសព្វ ហើយរោយលើផ្លែឈើចិតរួចនោះ វានឹងមិនប្រែពណ៌នោះឡើយ។ ទឹកឃ្មុំនឹងជួយបង្កើនរសជាតិផ្លែឈើថែមទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត