ការស្រាវជ្រាវរកឃើញថា ការអង្គុយមាត់ទឹកធំល្វឹងល្វើយម្នាក់ឯងជួយកាត់បន្ថយស្ត្រេសនិងការថប់បារម្ភ

អ្នកខ្លះចូលចិត្តទៅមាត់សមុទ្រ អ្នកខ្លះទៀតមិនចូលចិត្តទេ។ វាជាការត្រឹមត្រូវណាស់ដែលនិយាយថា ការនៅក្បែរមាត់ទឹកតែងនាំមកនូវអារម្មណ៍រីករាយ មិនអ៊ីចឹង? វាមកពីទឹកឬមកពីមាត់សមុទ្រសម្បូរមនុស្សពេកទើបអ្នកខ្លះមិនចង់ទៅសមុទ្រ? 

យោងតាមការសិក្សាមួយចេញផ្សាយនៅក្នុងទស្សនាវដ្តី Journal of Environmental Psychology ការនៅក្បែរមាត់ទឹកស្ងាត់ម្នាក់ឯងតែងជួយរម្ងាប់ចិត្តស្ងប់ដល់អនុសម្បជញ្ញៈរបស់យើង។ នេះរាប់បញ្ចូលទាំងការហែលទឹកនិងមុជជ្រៅទៅក្រោមទឹកផងដែរ។ មាត់ទឹកធំមិនសំដៅតែសមុទ្រទេ វាក៏សំដៅលើបឹង ទន្លេ ស្រះ និងស្ទឹងផងដែរ។ 
បើលោកអ្នកកើតស្ត្រេសនិងថប់បារម្ភខ្លាំង ហើយមិនអាចទៅមាត់សមុទ្របានព្រោះមនុស្សច្រើនពេក លោកអ្នកអាចងាករកមាត់បឹងឬទន្លេស្ងាត់ក៏បាន។

អ្នកនិពន្ធសៀវភៅលក់ដាច់បំផុតនិងជាជីវវិទូផ្នែកជីវិតក្នុងទឹក លោក Wallace J. Nichols ក៏យល់ស្របនឹងការសិក្សាខាងលើដែរ។ ក្នុងសៀវភៅ Blue Mind របស់គាត់ គាត់បានសរសេរយ៉ាងលម្អិតអំពីអត្ថប្រយោជន៍នៃទឹកក្នុងការជួយរម្ងាប់ចិត្តស្ងប់និងបំបាត់ស្ត្រេស៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត