adverise with khmeread Kosaa

ពន្លា​សក់ត្រង់​ជា​រៀងរហូត​ជាមួយ​រូបមន្ត​គ្រឿងផ្សំ​សាមញ្ញៗ​តែ ៤ ប៉ុណ្ណោះ​!

​    ​ស្ត្រី​ភាគច្រើន​ចង់បាន​ប្រសិទ្ធភាព​យូរអង្វែង​នៅពេល​និយាយ​ដល់​ការ​ពន្លា​សក់ត្រង់ ប៉ុន្តែ​ពួកគេ​មិន​ទទួលបាន​ជោគជ័យ​នោះទេ​។

​    ​សូម​អាន​អត្ថបទ​នេះ​ដើម្បី​ស្វែងយល់​ពី​របៀប​ផ្សំ​ឱសថ​ព្យាបាល​សក់ត្រង់​តាមបែប​ធម្មជាតិ ហើយ​លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​លទ្ធផល​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។

​    ​* គ្រឿងផ្សំ
​    ​- ប្រេងដូង ១ ពែង (០,២៥ លីត្រ​)
​    ​- ទឹកក្រូច​ឆ្មា ១ គ្រាប់​
​    ​- ប្រេង​អូ​លីវ ២ ស្លាបព្រា​បាយ​
​    ​- ម្សៅពោត ៣ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​លាយ​គ្រឿងផ្សំ​ចូលគ្នា​ឱ្យ​សព្វ ហើយក​ក់វា​លើស​ក់​។ ហើយ​យក​ប្លា​ស្ទិ​ក​សម្រាប់​គ្រប​សក់មក​គ្រប​ឱ្យ​ជិត និង​ដាក់​កន្សែងពោះគោ​គ្របពីលើ​មួយ​ជាន់​ទៀត​។ ទុកចោល ១ ម៉ោង ទៅ ២ ម៉ោង​។

​    ​វិធី​ព្យាបាល​នេះ​នឹង​ជួយ​ធ្វើឱ្យ​សក់​លោកអ្នក​ត្រង់​យ៉ាងពិត​ប្រាកដ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​វា​នឹង​ជួយ​ឱ្យ​សក់​ភ្លឺ​រលើបរលោង​មាន​សុខភាព​ល្អ​ថែម​ទៀតផង​។ លោកអ្នក​អាចធ្វើ​វា​រាល់ថ្ងៃ នៅពេល​វេលា​សមគួរ​ណា​មួយ ដើម្បី​ឆាប់​បាន​សក់ស្លូត​ត្រង់​ស្អាត​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់