Super green detox drink that will remove all toxins and fat from your body

កំពូល​ភេសជ្ជៈ​បណ្តេញ​ជាតិពុល និង​ជាតិ​ខ្លាញ់​ពី​រាងកាយ​!

    ​ទឹក​ផ្លែឈើ​ស្រស់​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់ឱ្យ​លោកអ្នក​នូវ​អាហារូបត្ថម្ភ​ប្រចាំថ្ងៃ​ទៀតផង​។ ទឹក​ផ្លែឈើ​អាច​រក្សា​សុខភាព​ឱ្យនៅ​ល្អ និង​អាច​ផឹក​បាន​គ្រប់ពេលវេលា មិន​ថា​ថ្ងៃ​យប់​ព្រឹក​។ ទោះយ៉ាងណា សូមកុំ​ផឹក​វា​ច្រើនពេក ព្រោះ​វា​សម្បូរ​ជាតិ​ស្ករ​។

​    ​ប្រសិនបើ​លោកអ្នក​ចង់​ស្រក​ទម្ងន់ ត្រូវ​ចាំ​ថា​ធ្វើ​យ៉ាង​ត្រូវ​បន្ថយ​ជាតិ​កាល់​ឡូរី​ឱ្យបាន​កម្រិត ៥០០ កាល់​ឡូរី​រៀងរាល់ថ្ងៃ​។ វិធី​កាត់បន្ថយ​ជាតិ​កាល់​ឡូរី​គឺ​ត្រូវ​ទទួលទាន​ភេសជ្ជៈ​ធម្មជាតិ​ខាងក្រោម​។  

​    ​ខាងក្រោម​នេះ​គឺជា​បន្សំ​ទឹក​ផ្លែឈើ​និង​បន្លែ​ល្អ​បំផុត​សម្រាប់​បណ្តេញ​ជាតិពុល និង​ជាតិ​ខ្លាញ់​ពី​រាងកាយ​។​

​    ​* បន្សំ​ខាងក្រោម​នេះ​គួរតែ​ផ្សំ​តាម​រូបមន្ត ២:១ (​ទឹក​បន្លែ​ផ្លែឈើ ២ ភាគ និង​ទឹកកក ១ ភាគ​)

​    ​បន្សំ​ទឹក​ផ្លែឈើ​ល្អ​បំផុត​៖
​    ​- ប៉ោម និង សារី​
​    ​- ប៉ោម សារី និង​ម្នាស់​
​    ​- ក្រូចពោធិ៍សាត់ និង ទំពាំងបាយជូរ​
​    ​- ប៉ោម និង ឪឡឹក​

​    ​បន្សំ​ទឹក​បន្លែ​បៃតង​ល្អ​បំផុត​៖
​    ​- ស្ពៃ​ចិន (Celery) ស្ពៃ​ស្ពី​ណា​ច់ (Spinach) ប៉េង​បោះ និង​ម្អម​
​    ​- ត្រសក់ ជីរវ៉ាន់ស៊ុយ ស្ពៃ​ចិន (Celery) និង​ខ្ញី​
​    ​- ស្ពៃ​ចិន (Celery) ស្ពៃ​ស្ពី​ណា​ច់ (Spinach) ស្ពៃក្តោប ម្អម និង​ក្រូចឆ្មា​
​    ​- ស្ពៃ​ចិន (Celery) ស្ពៃក្រញាញ់ ប៉េងប៉ោះ ខ្ទឹមស និង​ស្លឹក​ដ​ង្កៀ​ម​ក្តាម​ផ្អែម​
​    ​- ស្ពៃ​ស្ពី​ណា​ច់ (Spinach) ប៉េងប៉ោះ ខ្ទឹមស ខ្ញី និង​ម្ទេស​ហុយ​

​     បន្សំ​ទឹក​បន្លែ​បៃតង និង​ផ្លែឈើ​ល្អ​បំផុត​៖
​    ​- ប៉ោម​បៃតង ស្ត្រ​បឺ​រី ត្រសក់ ស្ពៃក្រញាញ់ និង​ជីរអង្កាម​
​    ​- ផ្លែ​ប្លូ​បឺ​រី ឬ​បឺ​រ​ខៀវ (Blueberry) តាំងអោ ស្ពៃក្តោប ត្រសក់ និង​ជីរអង្កាម​
​    ​- ម្នាស់ ឪឡឹក ស្វាយ​ទុំ និង ម្ទេស​ហា​វ៉ៃ​សំបក​ពណ៌​ទឹកក្រូច​
​    ​- ម្នាស់ ក្រូចពោធិ៍សាត់ ឪឡឹក ស្ពៃ​ស្ពី​ណា​ច់ និង​ម្ទេស​ហុយ​
​    ​- ក្រូចពោធិ៍សាត់ ក្រូចឆ្មា និង​ខ្ញី​

​    ​លោកអ្នក​អាច​ផ្សំ​របស់​ទាំងអស់នេះ​ផឹក​នៅផ្ទះ​បាន​គ្រប់ពេលវេលា ដើម្បី​កម្ចាត់​ជាតិពុល​និង​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​។ ហើយ​ត្រូវ​ចាំ​នូវ​រូបមន្ត ២:១ គឺ​ទឹក​បន្លែ ឬ​ផ្លែឈើ ២ ភាគ និង​ទឹកកក ១ ភាគ​។ សូម​មើល​វីដេអូ​អំពី​របៀប​កិន​បន្លែ​ផ្លែឈើ​ងាយៗ​ដូចខាងក្រោម​៕

 

ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់