adverise with khmeread Index

ឃាត់បុរស៣នាក់កាប់បំផ្លាញផ្ទះប្រជាពលរដ្ឋ

    ព្រះសីហនុ ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមគ្នីគ្នា៨នាក់ត្រូវបានប៉ូលិសក្រុងព្រះសីហនុឃាត់ខ្លួនកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៥ធ្នូឆ្នាំ២០១៥បានមកកាប់បំផ្លាញផ្ទះប្រជាពលរដ្ឋ  ដែលសង់នៅលើដីជំរាលក្បាលឆាយ ក្នុងសង្កាត់១ ក្រុងព្រះសីហនុកាលពីល្ងាចថ្ងៃទី១៤កន្លងទៅនេះ ព្រោះផ្ទះដែលសង់នេះស្ថិតនៅ អនុក្រិតលេខ៧៦ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២០.១១.១៩៩៧ ។
   ប៉ូលិសក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះ១-ឈ្មោះខុម ចាន់ថា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ប្រធានសហគមន៍ម៉ូតូឌុប  ២-ឈ្មោះខុម សុវណ្ណនីតា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រញូវស្តារនិង  ៣-ឈ្មោះហាស់ មន្នី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រញូវស្តារ។
    ប៉ូលិសបន្តថា ឆ្លងតាមការស្រាវជ្រាវប៉ូលិសចាប់បានជនសង្ស័យដៃដល់ ចំនួន៣នាក់គឺ១-ឈ្មោះអ៊ុយ សាវុធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់  ២-ឈ្មោះហុង ម៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ និង ៣-ឈ្មោះកែវ សំអន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
    ប៉ូលិសបន្តទៀតថា ដំបូងជនរងគ្រោះទាំង៣នាក់នេះ គាត់សុខចិត្ត ទទួលយកការដោះដូរយកដី ដែលរដ្ឋឲ្យនៅស្រុកស្ទឹងហាវទំហំ១គ្រួសារ៥០ម៉ែត្រ១០០ម៉ែត្រធ្វើជាកម្មសិទ្ធសង់ទីលំនៅ ។ ដោយឡែក ពួកជនសង្ស័យខាងលើមានកំហឹងនឹងជនរងគ្រោះព្រមទទួលយកដីពីរដ្ឋទើបពួកគេកាប់ផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិ ។
   ក្នុងករណីនេះកម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅតុលាការនិងស្វែងរកជនសង្ស័យសេសសល់ដែលគេចខ្លួន ៕

adverise with khmeread

មតិយោបល់