adverise with khmeread Samsung galaxy s7 edge

តើ Galaxy S7, S7 Edge មាន​បញ្ហា​ត​ភ្ជាប់ Wi-Fi? ដំណោះស្រាយ​មាននៅ​ក្នុង​អត្ថបទ​នេះ​

    ​ក្រុមហ៊ុន Wireless Verizon បានចេញ​នូវ​កម្មវិធី​ថ្មី​សម្រាប់ Samsung Galaxy S7 និង S7 Edge និង​និយាយថា​វា​បាន​ជួសជុល​បញ្ហា​មួយចំនួន​នៅលើ Board និង​ធ្វើ​ឲ្យ​ការតភ្ជាប់ Wi-Fi ប្រសើរឡើង​នៅលើ Android Marshmallow​។​

​    ​មាន​បញ្ហា​ជាច្រើន​បានកើត​ឡើងលើ​ទូរស័ព្ទ Samsung ដូចជា Touch Screen, ទូរស័ព្ទ​ឡើង​កំដៅ​, កាមេរ៉ា​មិន​ដំណើរការ​, Wi-Fi យឺត និង​លេង​អ៊ី​ន​ធឺ​ណេ​ត​ប្រើ​ស៊ីម​កាត​មិន​ដើរ​ជាដើម​។​

​    ​យោងទៅលើ​ក្រុមហ៊ុន Verizon ការចេញ​នូវ​កំណែទម្រង់​កម្មវិធី​ថ្មី​នឹង​ជួសជុល​រាល់​បញ្ហា​ត​ភ្ជាប់​ទៅ​អ៊ី​ន​ធឺ​ណេ​ត​មិន​ដើរ​, ចេះតែ​ដាច់​ការតភ្ជាប់ និង​បញ្ហា​ទទួល​ឯកសារ​ឬ​បើ​កវេ​ប​សាយ​មិនបាន​ជាដើម​។​

​    ​ដើម្បី Update ឧបករណ៍​របស់​អ្នក​សូម​ចូលទៅ​កាន់ Setting=>About Device=>Software update​។ តែ​បើសិនជា​ចុច​ហើយ​អត់​មានកម្ម​វិធី Update ថ្មី​ឲ្យ​យើង​ទេ សូម​ចូលទៅ​កាន់​លីង​ខាងក្រោម​ដើម្បី​មើល​ពី​របៀប Update នៅលើ​កុំព្យូទ័រ​៕

​    ​លីង​សម្រាប់ Update នៅលើកុំព្យូទ័រ៖ Verizon

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់