ចិនបង្ហាញរថក្រោះរ៉ូបូត "តូចតែសាហាវ" បំពាក់ដោយកាំភ្លើងយន្តនិងភ្នែកអាចមើលឃើញពេលយប់

ជួបជាមួយកងទ័ពទើបនឹងជ្រើសរើសថ្មីបំផុតរបស់ចិន គឺ រថក្រោះរ៉ូបូតកម្ពស់ ៦០ សង់ទីម៉ែត្របំពាក់ដោយកាំភ្លើងយន្តនិងកាមេរ៉ាអ៊ីនហ្វ្រារ៉េតមើលឃើញពេលយប់។

រ៉ូបូតបញ្ជាពីចម្ងាយ ដែលគេពិពណ៌នាថា "តូចតែសាហាវ" នេះ ត្រូវបានរចនាឡើងដើម្បីធ្វើដំណើរឆ្លងកាត់សណ្ឋានដីស្មុគស្មាញក្នុងល្បឿនយ៉ាងលឿននិងជំនួសទាហានមនុស្សនៅក្នុងបេសកកម្មវាយលុកសត្រូវដ៏គ្រោះថ្នាក់។

វីដេអូ ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋ បង្ហាញពីអ្វីដែលគេហៅថា "អ្នកប្រយុទ្ធរ៉ូបូត" កំពុងត្រួតពិនិត្យមើលនៅជុំវិញខ្លួនវា ឡើងលើជណ្តើរផ្សេងៗ ត្រួតពិនិត្យសត្រូវពេលយប់ និងបាញ់ចំៗគោលដៅក្នុងការបង្ហាញសមត្ថភាពរបស់វា។ 

រថក្រោះរ៉ូបូតនេះត្រូវបានដាក់ឈ្មោះផ្លូវការថា "Sharp Claw 1" និងអាចធ្វើដំណើរក្នុងល្បឿន ១០ គីឡូម៉ែត្រក្នុងមួយម៉ោង។

រ៉ូបូតនេះមានប្រវែង ៧០ សង់ទីម៉ែត្រ កម្ពស់ ៦០ សង់ទីម៉ែត្រ និងទម្ងន់ ១២០ គីឡូក្រាម។ ថ្មីៗនេះវាបានចូលរួមជាមួយកងទ័ពជើងគោកចិន ក្រោយបង្ហាញខ្លួនលើកដំបូងនៅពិព័រណ៍អាកាសជូហៃក្នុងឆ្នាំ ២០១៤៕ ប្រភព៖ Daily Mail

 

adverise with khmeread

អ្នកនឹងចូលចិត្ត