adverise with khmeread 0

ក្រុម​អ្នកគាំទ្រ​ផ្គូរ​ផ្គង​ចិញ្ចៀន​អាពាហ៍ពិពាហ៍​ពាក់​លើ​ដៃ Lee Min Ho និង Suzy គ្នា​ម៉ាច់​

​    ​វា​ប្រហែល​ជាមាន​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ចាប់តាំងពី​លោក Lee Min Ho និង​នាង Suzy បាន​បង្អើល​ថា​មាន​ដំណឹង​លួច​ទាក់ទង​គ្នា និង​ចុះ​ពេញ​ទំព័រមុខ​កាសែត​នាពេល​កន្លងមក​។

​    ​ក្នុងអំឡុង​ឆ្នាំ ២០១៥ កន្លងទៅនេះ ដៃគូ​ជាតា​រា​ល្បី​ទាំងពីរ​រូបនេះ​បាន​បដិសេធ​ពី​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​ប្រេះឆា​របស់​ពួកគេ​។ ពេលដែល​តារា​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ Lee Min Ho ត្រូវបាន​គេ​ជ្រើសរើស​ឱ្យ​ផ្សព្វផ្សាយ​ផ​លិ​ផល​អាហារ KyoChon នៅឯ​ប្រទេស​ម៉ាឡេស៊ី​កាលពីពេល​ថ្មីៗ​នេះ បណ្តា​អ្នកគាំទ្រ​បាន​កត់ចំណាំ​ជាមួយនឹង​ចិញ្ចៀន​មួយ​វង់​ដែល​គាត់​បាន​ពាក់​លើ​ដៃ ដែល​ត្រូវ​គ្នា​ម៉ាច់​ជាមួយនឹង​ចិញ្ចៀន​លើ​ដៃ​របស់​នាង Suzy​។​

​    ​Lee Min Ho បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​ហ្វូង​អ្នកគាំទ្រ​ជាច្រើន​ម៉ឺន​នាក់​នៅក្នុង​ទីក្រុង​ដ៏​ស៊ីវីល័យ​នៃ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ការផ្សព្វផ្សាយ​ផលិតផល​របស់​ក្រុមហ៊ុន KyoChon កាលពី​ថ្ងៃទី ២៥ ខែមីនា​កន្លងទៅ​។

​    ​ក្រុមហ៊ុន​មាន់​បំពង​កូរ៉េ​ដែលមាន​ប្រជាប្រិយភាព​មួយ​នេះ​នឹងត្រូវ​បើក​ដំណើរការ​ទីតាំង​ទី​បួន​របស់ខ្លួន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​

​    ​នៅលើ​ឆាក តារា​ដ៏​ស្រស់​សង្ហារ​រូបនេះ​បានបង្ហាញ​ឥទ្ធិពល​ដ៏​មាន​មន្ត​ស្នេហ៍​របស់គាត់​ទៅកាន់​បណ្តា​អ្នកគាំទ្រ​ជនជាតិ​ម៉ាឡេស៊ី និង​បាន​ប្រាប់​ពួកគេ​ថា​គាត់​ស្រឡាញ់ "Honey Series" KyoChon ។
​    ​ហើយ​គាត់​ក៏បានផ្តល់​ជា​កាដូ​និង​ផ្តល់ឱកាស​ថតរូប​ជាមួយ​អ្នកគាំទ្រ​ដ៏​មានសំណាង​មួយចំនួន​របស់គាត់​ផងដែរ​។​

​    ​ប៉ុន្តែ​សម្រាប់​ក្រុម​អ្នកគាំទ្រ​ភ្នែក​មុត​មួយចំនួន ពួកគេ​បាន​សង្កេត​ក្នុង​រូបភាព​ឃើញថា ម្រាមដៃ​របស់ Lee Min Ho ពាក់ចិញ្ចៀន​មួយ​វង់​មើលទៅ​ដូចគ្នា​បេះបិទ​បើ​ប្រៀប​ទៅនឹង​ចិញ្ចៀន​ដែល Suzy ពាក់​នៅក្នុង​ការផ្សព្វផ្សាយ​ផលិតផល Nescafe កាលពីពេល​ថ្មីៗ​នេះ​។​

​    ​បណ្តា​អ្នកគាំទ្រ​មួយចំនួន​បានគិត​ថា​វា​គ្រាន់តែ​ជា​ចិញ្ចៀន​ម៉ាក PROMIZ ដែល Lee Min Ho ពាក់​សម្រាប់​មូលនិធិ​សប្បុរស​របស់គាត់​តែប៉ុណ្ណោះ ប៉ុន្តែ​បណ្តា​អ្នកគាំទ្រ​មួយចំនួន​បាន​លាន់មាត់​ថា​វា​ប្រាកដ​ណាស់​គឺ​ដូចគ្នា​បេះបិទ​ជាមួយនឹង​ចិញ្ចៀន​របស់ Suzy​។


​    ​ជាទូទៅ​បណ្តា​អ្នកគាំទ្រ​តារា​ទាំងពីរ​រូបនេះ​បាន​ទទួលស្គាល់ថា​ពួកគេ​គឺ​ប្រៀប​បី​ដូចជា​ប្តី​ប្រពន្ធ​ទៅហើយ បើទោះបី​ជាមាន​ពាក្យ​ចចាមអារ៉ាម​ថា​ពួកគេ​បែក​គ្នា​វិញ​ក៏ដោយ​។ ប្រសិនបើ "​ចិញ្ចៀន​អាពាហ៍ពិពាហ៍​ប្តី​ប្រពន្ធ​" ទាំងពីរ​នេះ​គឺជា​ការពិត នោះ​ស​បញ្ជាក់ថា​ស្នេហា​របស់​ពួកគេ​នៅ​រឹងមាំ​ដដែល​ទេ​៕

adverise with khmeread
ប្រភព៖ Dramatic

អ្នកនឹងចូលចិត្ត

មតិយោបល់