ចិនបញ្ឈប់ការនាំចូលត្រីសាម៉ុងពីអឺរ៉ុប ព្រោះសង្ស័យវាជាភ្នាក់ងារចម្លងកូរ៉ូណាក្នុងផ្សារមួយក្នុងទីក្រុងប៉េកាំង

ចិនបានបញ្ឈប់ការនាំចូលពីបណ្តាក្រុមហ៊ុនផ្គត់ផ្គង់ត្រីសាម៉ុងទាំងអស់របស់អឺរ៉ុប ចំពេលមានការបារម្ភថា ពួកវាអាចជាប់ទាក់ទងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅឯផ្សារមួយនៅទីក្រុងប៉េកាំង។

សារព័ត៌មានរដ្ឋជាច្រើនបានរាយការណ៍ថាវីរុសកូរ៉ូណាត្រូវបានរកឃើញដាននៅលើជ្រុញហាន់ត្រីសាម៉ុងដែលនាំចូលពីអឺរ៉ុប នៅផ្សារ Xinfadi ក្នុងទីក្រុងប៉េកាំង ដែលជាចំណុចកណ្តាលនៃចង្កោមកូវីដ១៩ ដែលបង្កឱ្យមានការបារម្ភអំពីរលករាតត្បាតទីពីរនៅក្នុងប្រទេសចិន។ របាយការណ៍នេះបានជំរុញឱ្យផ្សារទំនើបធំៗនៅទីក្រុងប៉េកាំងដកត្រីសាម៉ុងចេញពីធ្នើររបស់ពួកគេទាំងអស់។

លោក Regin Jacobsen នាយកប្រតិបត្តិក្រុមហ៊ុនផ្គត់ផ្គង់ Bakkafrost ដែលមានមូលដ្ឋាននៅទីក្រុង Oslo របស់ន័រវែស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា "យើងមិនអាចបញ្ជូនត្រីសាម៉ុងទៅប្រទេសចិនបានទេឥឡូវនេះ ពីព្រោះទីផ្សារបានបិទហើយ"។

លោក Stein Martinsen ប្រធានផ្នែកលក់និងទីផ្សារនៅសមាគមត្រីសាម៉ុងន័រវែសបាននិយាយថា "យើងបានបញ្ឈប់ការលក់ទាំងអស់ទៅប្រទេសចិនហើយកំពុងរង់ចាំការបញ្ជាក់ច្បាស់លាស់"។

ដានហ្សែននៃវីរុសកូរ៉ូណាពីការផ្ទុះឡើងនៅផ្សារនៅទីក្រុងប៉េកាំងបានបង្ហាញថាវាអាចមានប្រភពមកពីអឺរ៉ុប។

លោក Keith Neal សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យ Nottingham របស់ចក្រភពអង់គ្លេស បាននិយាយថា រាល់ការជាប់ទាក់ទងណាមួយនឹងត្រីសាម៉ុងប្រហែលជាមកពីការឆ្លងមេរោគពីមនុស្សចូលមកត្រីរស់។ លោកនិយាយថា "ទីផ្សារអាចជាកន្លែងដែលមានមនុស្សច្រើនដូចនៅក្នុងទីក្រុងវូហានដែរ ដូច្នេះពួកវាជួយជំរុញដល់ការឆ្លងរាលដាល"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត