adverise with khmeread F141101d b5c5 486f 86d0 dc6cc6b7ff03

ភ្នំពេញ​នៅតែ​ជាទី​ក្រុង​ស្រវឹង​ពេលយប់​

       ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ បាន​បើករថយន្ត​ព្រុស ព្រលះ​រថយន្ត​​ឡិច​ស៊ី​ស ​LX 470 ត្រង់​ទិសដៅ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​រង​ការខូចខាត ដែល​ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ ប៉ុស្តិ៍​រដ្ឋបាលទន្លេបាសាក់ តាម​បណ្ដោយ​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

       មន្ត្រី​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ព្រូស ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ ​2W6133 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ ហើយ​បើក​ក្នុង​ល្បឿន​លឿន។​
.
       ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស ​LX470 ពណ៌​សពាក់​ស្លាក​លេខ​ភ្នំពេញ ​2N4427 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​ល្មម និង​បើក​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​នោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២ រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង។​

       ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំងពីរ​គ្រឿង​នោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រងចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់