អ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងបង្កើតឧបករណ៍មួយបំពាក់លើស្មាតហ្វូនអាចសម្លាប់បាក់តេរីនិងវីរុសផ្សេងៗ រួមទាំងវីរុសកូរ៉ូណា នឹងដាក់លក់ក្នុងពេលឆាប់ៗ

អ្នកវិទ្យាសាស្ដ្របានបង្កើតបច្ចេកវិជ្ជា "សម្អាតអនាម័យឌីជីថល" ដែលប្រើឧបករណ៍មួយភ្ជាប់ទៅនឹងពិលទូរស័ព្ទស្មាតហ្វូនដើម្បីសម្លាប់បាក់តេរី និងវីរុស រួមទាំងវីរុសកូរ៉ូណាទៀតផង។

ឧបករណ៍កាំរស្មី UVLEN មកពីក្រុមហ៊ុនកូរ៉េខាងត្បូងប្រើពន្លឺកាំរស្មីអ៊ុលត្រាវីយូ (Ultraviolet) ដើម្បីកម្ចាត់មេរោគចេញពីដៃរបស់អ្នកត្រឹមតែ១០វិនាទីប៉ុណ្ណោះ។

ឧបករណ៍បត់បែន និងស្រាលនេះ នឹងដាក់លក់ក្នុងពេលឆាប់ក្នុងតម្លៃត្រឹមតែ ២៥ដុល្លារ ដោយអ្នកគ្រាន់តែដាក់ភ្ជាប់វាជាមួយនឹងពិលទូរស័ព្ទស្មាតហ្វូនជាការស្រេច។

ឧបករណ៍ប្រើពន្លឺកាំរស្មីអ៊ុលត្រាវីយូសម្លាប់មេរោគ តាមរយៈរលកពន្លឺដើម្បីសម្លាប់ពពួកមីក្រុប និងកូរ៉ូណាផងដែរ។

ពន្លឺភ្លើងពិលរបស់ទូរស័ព្ទនឹងបំលែងទៅជាពន្លឺកាំរស្មីអ៊ុលត្រាវីយូដោយប្រើឧបករណ៍ UVLEN។

អង្គការសុខភាពពិភពលោកនិយាយថា រលកកាំរស្មីអ៊ុលត្រាយូវីអាចបណ្ដាលឱ្យស្បែក និងភ្នែកខូច ខណៈដែលពន្លឺនេះអាចបង្កឱ្យមានមហារីកផងដែរ។

យ៉ាងណាមិញ ឧបករណ៍នេះមានរលកត្រឹមតែ ២០៧ ទៅ ២២២ ណាណូម៉ែត្រប៉ុណ្ណោះ ដោយវាសម្លាប់អតិសុខុមប្រាណអសកម្ម ដោយមិនបង្កគ្រោះថ្នាក់ដល់ស្បែកឡើយ៕ ប្រភព៖ Daily Mail 

 

adverise with khmeread