adverise with khmeread 80f0a835 ee57 42c2 8fa6 73559b21d356

ព័ត៌មាន​បន្ថែម​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​អ្នក​លឿង​ស្លាប់​៣​នាក់​

     កណ្តាល ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​)​ត្រើយ​ខាងលិច  ក្នុងភូមិ​អំពិល​ទឹក​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក​ខេត្តកណ្តាល​បណ្តាលអោយ​ស្លាប់​មនុស្ស​០៣​នាក់​(​ប្រុស​០២​នាក់​ក្មេងស្រី​០១​នាក់)​។​

     ប៉ូលិស​និយាយថា ភាគី​ខាង​ម៉ូតូ​មាន​គ្នា​០៣​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​០៣​នាក់​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FN-0787 ស៊េរី​២០១៦ ទិសដៅ​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង។​

     ចំណែក​ភាគី​ខាង​រថយន្ត​ម៉ាក​ VEN ZA ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​2R-1119 ទិសដៅ​ពី​ព្រៃវែង​ទៅ​ភ្នំពេញ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។​

     ប៉ូលិស​បន្តថា  នៅ​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ​ខាងលើ ភាគី​ខាង​ម៉ូតូ​បើកបរ​មកដល់​ចំណុចកើតហេតុ​បាន​វ៉ា​រថយន្ត​កុងតឺន័រ​ស្របពេលនោះ​ក៏បាន​ទៅបុក​រថយន្ត​ម៉ាក ​VENZA បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​០៣​នាក់ ០១​នាក់​ដេកស្លាប់​លើក​ស្ពាន​។ ចំណែក​សាកសព​០២​នាក់​ទៀត​បាន​ខ្ទា​ត់ទៅ​ទើរ​លើ​ចន្លោះ​ក្បាល​រថយន្ត​សណ្តោង​កុងតឺន័រ​ដែល​បើក​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​ហើយ​រថយន្ត​កុងតឺន័រ​បើក​ទៅ​ចត​ឈប់​ពី​កន្លែងកើតហេតុ​ចំងាយ​ប្រហែល​មួយរយ​ម៉ែត្រ។​

     ចំពោះ​សាកសព​បាន​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​គី​រី​រតនា​រាម​(​ហៅ​វត្ត​កំពង់​ភ្នំ​ក្នុង​) រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

     ចំណែក​មធ្យោបាយ​ទាំង​០៣​គ្រឿង​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូ​កស​ស្រុក​លើកដែក ជំនាញ​កំពុង​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី៕​

adverise with khmeread

មតិយោបល់