ចារកម្មឥណ្ឌាស្នើឱ្យប្រជាជនឈប់ប្រើកម្មវិធីទូរស័ព្ទចិនចំនួន ៥២ រួមទាំង Tik Tok

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឥណ្ឌា បានស្នើសុំរដ្ឋាភិបាលរារាំង ឬណែនាំប្រជាជនឱ្យបញ្ឈប់ការប្រើប្រាស់កម្មវិធីទូរស័ព្ទចំនួន ៥២ ដែលមានទំនាក់ទំនងជាមួយចិនជុំវិញការព្រួយបារម្ភថាកម្មវិធីទាំងនោះមិនមានសុវត្ថិភាព ហើយទីបំផុតពួកវានឹងទាញយកទិន្នន័យយ៉ាងច្រើនពីក្នុងប្រទេសឥណ្ឌាទៅក្រៅ។ នេះបើយោងតាមកាសែត Hindustan Times។

បញ្ជីនៃកម្មវិធីដែលត្រូវបានបញ្ជូនដោយទីភ្នាក់ងារខាងលើទៅកាន់រដ្ឋាភិបាលរួមមានកម្មវិធីសន្ទនាវីដេអូ Zoom កម្មវិធីវីដេអូខ្លី TikTok និងកម្មវិធីសំខាន់ៗដទៃទៀតដូចជា UC browser, Xender, SHAREit និង Clean-master។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់បាននិយាយថា មតិរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ថ្មីៗនេះ ត្រូវបានគាំទ្រដោយលេខាធិការដ្ឋានក្រុមប្រឹក្សាសន្តិសុខជាតិ ដែលយល់ថាទាំងនេះអាចបង្កអន្តរាយដល់សន្តិសុខឥណ្ឌា៕

adverise with khmeread

អ្នកនឹងចូលចិត្ត