adverise with khmeread 9c5b1a48 2b0b 4057 967b 332d4512e2bd

តំបន់​ណា​ក៏មាន​គ្រឿងញៀន​ដែរ ខេត្ត​ព្រះសីហនុ​វ៉ៃខ្នោះ​៤​នាក់

     ភ្នំពេញ ៖ មនុស្ស​៤​នាក់​ពាក់ព័ន្ធ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​កម្លាំងចម្រុះ​ខេត្ត​ព្រះសីហនុ  ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​៨​ទៅ​៩​យប់​ថ្ងៃទី ៣០ មិនា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមទី​១៨ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។​

     ប៉ូលិស​និយាយថា កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ក្រោម​បទបញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​ប៉ូលិស​ខេត្ត បាន​ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​មូលដ្ឋាន ដើរ​ប្រមូល និង​ឃាត់ខ្លួន​បាន​ក្រុម​សេព​គ្រឿងញៀន​ចំនួន​៤​នាក់ នៅ​ចំណុច​ក្រុមទី​១៨ ភូមិ​៣ សង្កាត់​លេខ​៤។​

     ប៉ូលិស​បន្តថា  ក្នុងចំណោម​៤​នាក់​ដែល​សម​ត្ត​កិច្ច​ឃាត់ខ្លួន​នោះ​មាន​១/ឈ្មោះ​ហ៊ុយ​ ​ប៊ុន​នី ប្រុស អាយុ​១៥​ឆ្នាំ សិស្ស​ថ្នាក់​ទី​៧​សាលា​វិទ្យាល័យ​ហ៊ុនសែន​មិត្តភាព នៅ​ក្រុម​១៦​ភូមិ​៣ សង្កាត់​លេខ​៤ ព្រះសីហនុ ជា​អ្នក​ចែកចាយគ្រឿ​ង​ញៀន វត្ថុ​ចាប់យក​​ម្សៅ​ក្រាម​ព​ណ៏​ស ៧​កញ្ចប់​តូច ២/​ឈ្មោះ ស៊ឹម សំ ប្រុស អាយុ​១៧​មុខរបរ​បុគ្គលិក​ស​ណ្ឋា​គារ​សុខា នៅ​ក្រុម​៣​ភូមិ​២​សង្កាត់​លេខ​៤​ព្រះសីហនុ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ៣/ឈ្មោះ គួ​យ គង្គា ប្រុស អាយុ​៣០​ឆ្នាំ បុគ្គលិក​សណ្ឋាគា​សុខា នៅ​ក្រុម​៣ ភូមិ​២​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ជា​អ្នកប្រើប្រាស់​គ្រឿ​ង​ញៀន  និង​៤/​ឈ្មោះ សឹង លាប ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ​កម្មករ​នំ​បុ័ង ស្នាក់នៅ​បន្ទប់​ជួល​សង្កាត់​លេខ​២ ព្រះសីហនុ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ។​

     ពួកគេ​ទាំង​៤​នាក់​នឹងត្រូវ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

adverise with khmeread

មតិយោបល់