អ៊ីរ៉ង់សាកល្បងមីស៊ីលបញ្ជាទិស "ជំនាន់ថ្មី" បាញ់ចំគោលដៅនៅចម្ងាយ ២៨០ គីឡូម៉ែត្រ "ដូចគេចាប់ដាក់"

អ៊ីរ៉ង់បានបាញ់សាកល្បងគ្រាប់មីស៊ីលបញ្ជាទិសកម្ទេចនាវា "ជំនាន់ថ្មី" នៅក្នុងសមយុទ្ធយោធាក្នុងឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌាខាងជើង។ នេះបើយោងតាមប្រពន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨មិថុនា។

របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បាននិយាយថា មីស៊ីលទាំងនោះបានកម្ទេចចំគោលដៅនៅចម្ងាយ ២៨០គីឡូម៉ែត្រ។

សារព័ត៌មានរដ្ឋមួយនេះបាននិយាយថា ការធ្វើតេស្តនេះបានធ្វើឡើងក្នុងអំឡុងពេលសមយុទ្ធរបស់កងទ័ពជើងទឹកអ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌា។

IIRNA បាននិយាយថា កាំជ្រួចមីស៊ីលអាចបាញ់បានចម្ងាយលើសពីនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ៕

 
adverise with khmeread

អ្នកនឹងចូលចិត្ត