មិនត្រឹមតែត្រីសាល់ម៉ុងទេដែលមានដានកូវីដ១៩ជោគជាំ សាច់គោនិងសាច់ចៀមក៏មិនណយដែរ នៅប៉េកាំង

ខណៈពិភពលោកត្រៀមខ្លួនសម្រាប់រលកទីពីរនៃកូវីដ១៩ របាយការណ៍ថ្មីមួយចេញពីទីក្រុងប៉េកាំងប្រទេសចិនបានគូសបញ្ជាក់ថា ផ្សារលក់ដុំចំណីអាហាររបស់ទីក្រុងនេះមានដានមេរោគកូរ៉ូណាយ៉ាងច្រើន។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា លទ្ធផលបឋមនៃការស៊ើបអង្កេតរករោគរាតត្បាតនៅមជ្ឈមណ្ឌលអាហារបោះដុំ Xinfadi ជាកន្លែងផ្ទុកទំនិញនិងឃ្លាំងស្តុកទំនិញធំៗជាច្រើន បានបង្ហាញថា អ្នកដែលឧស្សាហ៍ទៅទិញគ្រឿងសមុទ្រងាយឆ្លងវីរុសកូរ៉ូណាបំផុតនៅទីនោះ។

លោក Wu Zunyou ប្រធានផ្នែករោគឆ្លងរាតត្បាតនៃមជ្ឈមណ្ឌលចិនសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺ បាននិយាយអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៨មិថុនាថា "យើងបានវិភាគពីចរិតនៃសកម្មភាពរបស់អ្នកដែលឆ្លងមេរោគ។ យើងបានរកឃើញថា មនុស្សដែលមកទិញអាហារសមុទ្រឆ្លងវីរុសកូរ៉ូណាច្រើនជាងអ្នកដទៃទៀត។ យើងបានយកសំណាកគំរូជាច្រើនពីផ្សារនិងពីផ្ទៃនៃវត្ថុផ្សេងៗ។ បន្ទាប់ពីធ្វើការវិភាគលទ្ធផល យើងបានរកឃើញថា កន្លែងដែលមានមេរោគច្រើនជាងគេគឺសាលដែលមានផលិតផលអាហារសមុទ្រ"។

គួរសម្គាល់ថា សាច់ក៏មានវត្តមាននៅក្នុងផ្នែកលក់អាហារសមុទ្រដែរ។ តូបលក់សាច់គោនិងតូបលក់សាច់ចៀមជាប់ចំណាត់ថ្នាក់លេខ ២ សម្រាប់ដាននៃកូវីដ១៩។

ភាពខុសគ្នានេះត្រូវបានពន្យល់យ៉ាងងាយដោយការយល់ស្របជាទូទៅពីអ្នកជំនាញផ្នែករោគរាតត្បាតថា មេរោគឆ្លងនេះមិនត្រូវបានបំផ្លាញនៅសីតុណ្ហភាពទាបនោះទេ។ វីរុសនេះក៏មានភាពរស់រវើកខ្លាំងនៅក្នុងតំបន់ដែលមានសំណើមខ្ពស់ផងដែរ។លើសពីនេះទៀតអ្នកវិទ្យាសាស្ត្រអាចប្រើការរកឃើញរបស់ពួកគេនាពេលថ្មីៗនេះដើម្បីស្វែងយល់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ដំបូងបង្អស់នៅទីក្រុងវូហាន ប្រទេសចិន។

លោក Wu Zunyou បានបកស្រាយថា "កាលនោះ យើងសង្ស័យថាការផ្ទុះឡើងនៃជំងឺកូវីដនៅក្នុងផ្សារអាហារសមុទ្រវូហានគឺទាក់ទងទៅនឹងសត្វ។ លទ្ធផលនៃការស៊ើបអង្កេតរបស់យើងនៅក្នុងផ្សារប៉េកាំងបាននាំយើងត្រឡប់ទៅវូហានវិញ និងផ្តល់ទិសថ្មីមួយសម្រាប់ការដោះស្រាយចម្ងល់នៃការផ្ទុះមេរោគនៅវូហាន"។

ប្រទេសចិនបានបញ្ឈប់ការនាំចូលត្រីសាល់ម៉ុងពីអឺរ៉ុបនៅសប្តាហ៍នេះបន្ទាប់ពីមានករណីថ្មីនៃកូវីដ១៩ចំនួនជាង ១០០ ករណីត្រូវបានរាយការណ៍នៅតែក្នុងទីក្រុងប៉េកាំងមួយ ចាប់តាំងពីសប្តាហ៍មុន។ អ្នកឆ្លងមេរោគភាគច្រើនគឺជាប់ទាក់ទងនឹងផ្សារ Xinfadi ដែលជំរុញឱ្យមានការឆ្លើយតបពីរដ្ឋាភិបាលដើម្បីបញ្ឈប់ការនាំចូលត្រីសាល់ម៉ុង៕

adverise with khmeread