adverise with khmeread 8e16af71 73d5 4382 b097 a46dfd6bed35

ចង់​ពាក់​ដូច​សត្វ ជាប់​ខ្នោះ​ប៉ូលិស ឥឡូវ​ជាប់គុក

   ​ កំពង់ចាម ៖ លោក អ៊ុំ ចាន់ថុល ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​២១០ បង្គាប់​អោយ​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ អូន សឹង ពី​ប​ទ ៖ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ដែល​ប្រព្រឹត្ត​នៅ​ស្រុក​ចំការលើ តាម​បញ្ញា​តិ​មាត្រា ២៧ និង​មាត្រា ២៣៩ នៃ​ក្រមព្រហ្មទណ្ឌ​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦។​

    ប៉ូលិស​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា  នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ២​និង​៥៨​នាទី លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ស្វាយទាប បានទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ តាមរយៈ​ទូរស័ព្ទ​ថា នៅ​ចំណុច​ផ្ទះ​ឈ្មោះ ហ៊ាង ស្រេង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជាតិខ្មែរ និង​ប្រពន្ធ​ឈ្មោះ កង ញ៉ អាយុ ៣៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្រែ​ពាល ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ។​

    ប៉ូលិស​បន្តថា អំពើ​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អូន សឹង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​រំចេក ឃុំ​តា​ប្រុក ស្រុក​ចំការលើ មុខរបរ ស៊ី​ឈ្នួល​កាប់​ដី​ពូន​ផ្នូរខ្មោច ហើយ​ជនសង្ស័យ​មកលេង​ផ្ទះ​ម្តាយបង្កើត​នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ផឹកស៊ី​​ស្រវឹង ក៏​ជិះ​ម៉ូតូ​ម្នាក់ឯង​មកលេង​ផ្ទះ​ឈ្មោះ ស្រេង​។​

     ពេលទៅដល់​ផ្ទះ​ឈ្មោះ​ស្រេង ពុំ​ឃើញ​អ្នកណា​នៅផ្ទះ ក្រៅពី ឈ្មោះ ស​.​ស​.​ន​.​ភេទ​ស្រី អាយុ​១៤ ឆ្នាំ ត្រូវជា​កូន​ឈ្មោះ ស្រេង កំពុង​នៅក្នុង​ផ្ទះ អង្គុយលេង​ក្បែរ​គ្រែ​ក្រោម​សំ​យ៉ាប​ផ្ទះ ឈ្មោះ អូន សឹង ក៏​សុំ​ដេក​លើ​គ្រែ​រង់ចាំ ឳ​ពុក​ម្តាយ​នាង​ត្រឡប់​វិញ  ហើយ សឹង អូន បាន​ដើរទៅ​នោម​នៅក្រោយ​ផ្ទះ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ចង់​រួមភេទ ។​

     រួច​ក៏​ដើរចូល​ម​ក្នុងផ្ទះ​ដោយ​មិន​រ៉ូ​ត​ខោ នៅ​បញ្ចេញ​ប្រដាប់ភេទ និង​បាន​និយាយ​ឲ្យ​ជនរងគ្រោះ​លេង​ប្រដាប់ភេទ​របស់ខ្លួន តែ​ឈ្មោះ ស.ស​.​ន​. ស្រែកយំ រត់​ចូល​ក្រោម​គ្រែ ជនសង្ស័យ​ក៏​ចាប់​បោចសក់នាង តែ​ចៃដន្យ​ឳ​ពុក​នាង​ក៏​មកដល់​បាន​រាយការណ៍​ជូន​មេភូមិ​ដើម្បី​ប្តឹងទៅ​សមត្ថកិច្ច​ដោះស្រាយ​តាម​នីតិវិធី​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម នា​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ រួចរាល់​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់