adverise with khmeread 3a859dfc 2010 4d60 b0e8 ff357858b783

មុខមាត់​ប៉ុណ្ណឹង​ដែរ​ជាប់​ចោទថា​លួច​ទូរស័ព្ទ​

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ក្នុងចំណោម​បក្ខពួក​០២​នាក់​(០១​នាក់​គេច​ខ្លូន​)​នៅវេលា​ម៉ោង​៧​នង​៣០​នាទី​យប់​ថ្ងៃទី​៣០​មីនាឆ្នាំ​២០១៦​នៅ ចំណុច​ព្រះ​អង្គដ​ង្កើ​មុខ​ព្រះបរមរាជវាំង​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ​ភូមិ​១​ សង្កាត​ជ័យជំនះ ​ខណ្ឌដូនពេញ​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុខ នី ភេទ​ស្រី​អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​រទេះភ្លើង សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពីបទ​លួច​ទូរស័ព្ទដៃ នៅ​ចំណុច​ព្រះអង្គ​ដ​ង្កើ​មុខ​ព្រះបរមរាជវាំង​។​

     ចំណែក​ទូរស័ព្ទដៃ​ម៉ាក​iPhone5​ពណ៌​ស​របស់​ជនរងគ្រោះ​ត្រូវបាន​បណ្តោះ​ទៅ​ឲ្យ​ជនសង្ស័យ​ម្នាក់ទៀត​ដែលជា​បក្ខពួក​យក​រត់​គេចខ្លួនបាត់​។​

     ជនរងគ្រោះ​ឈ្មោះ​រុន បូរី​មី​ល័​រ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មាន​ទីលំនៅ​ផ្ទះ​លេខ​៦៣​ផ្លូវ​លេខ​៤១​ភូមិ​ត្នោតជ្រុំ​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​ដែល​កំពុង​ឈរ​អុជ​ធូប​ជាមួយ​មិត្តស្រី​។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់