បំភ្លេចចោលកាមេរ៉ាស្មាតហ្វូន បុរសម្នាក់ប្រើតែកាមេរ៉ាហ្វីលជំនាន់ដើម ៣៥ មិល្លីម៉ែត្រ ថតបានទេសភាពស្អាតៗមិនគួរឱ្យជឿ

ឆ្ងល់ទេគេប្រើ Filter អ្វីមកប្រើដើម្បីឱ្យរូបទាំងនេះមើលទៅមានលក្ខណៈដូចកុនស្អាតយ៉ាងនេះ? 

ជាការពិត រូបថតទាំងអស់នេះគឺថតដោយអ្នកថតរូបមិនអាជីពឈ្មោះ Giedrius Lazutka មកពីប្រទេសលីទុយអានី ដោយប្រើកាមេរ៉ាហ្វីល ៣៥ មិល្លីម៉ែត្រ ហើយរូបមួយៗចេញមកគឺពិតជាភ្ញាក់ផ្អើលមែនទែន។ 

បុរសអាយុ ៣៤ ឆ្នាំ ដែលឥឡូវរស់នៅសិង្ហបុរី បានថតរូបទាំងអស់នេះអំឡុងដំណើរកម្សាន្តនៅលើកោះ Madeira របស់ព័រទុយហ្គាល់កាលពីខែកុម្ភៈ។ គាត់និយាយថា គាត់ស្រឡាញ់ចូលចិត្ត "សាច់រូបថតគ្រើមៗ" នៅក្នុងកាមេរ៉ាហ្វីល Canon EOS 300 របស់គាត់។ លើសពីនេះ ដំណើរការផ្តិតរូបគឺមិនស្មុគ្រស្មាញដូចការរាវរករូបរាប់ពាន់នៅលើកុំព្យូទ័រនោះឡើយ។ 

រូបភាពបែប Retro-style របស់គាត់បានបង្ហាញជ្រលងព្រៃខៀវស្រងាត់ ចំណោតភ្នំដ៏អស្ចារ្យ ទឹកធ្លាក់ដ៏ទាក់ទាញ និង ផ្លូវលំឡើងភ្នំដ៏ភ្ញាក់ផ្អើលនៃកោះ Madeira។

លោក Giedrius ដែលធ្វើការជាអ្នកលើកស្រាបៀរ បានប្រាប់ MailOnline Travel ថា "វាជាកោះពិសេសបំផុតដែលមានធម្មជាតិទាក់ទាញ ភ្នំ ពពក ឆ្នេរថ្មរដិបរដុប ចំណោតភ្នំ ទឹកធ្លាក់ ផ្លូវលំឡើងភ្នំជាច្រើន អាហារឆ្ងាញ់ ស្រាឆ្ងាញ់ និងមនុស្សគួរឱ្យស្រឡាញ់ជាច្រើន"៕ ប្រភព៖ Daily Mail 

adverise with khmeread

អ្នកនឹងចូលចិត្ត