ចិនថាវ៉ាក់សាំងកូវីដ១៩ប្រហែលចេញលក់នៅចុងឆ្នាំ២០២១ ព្រោះឥឡូវមានអ្នកជំងឺតិចពេកមិនអាចសាកល្បងព្យាបាលនៅដំណាក់កាលទី៣បាន

នាយកប្រតិបត្តិជាន់ខ្ពស់ក្នុងក្រុមហ៊ុនមួយនិយាយថា បេក្ខជនវ៉ាក់សាំងកូវីដ១៩មួយ ដែលចិនកំពុងផលិតប្រហែលមិនទាន់ត្រៀមខ្លួនសម្រាប់ការលក់ទេរហូតដល់យ៉ាងហោចណាស់ក៏ចុងឆ្នាំឆ្នាំ ២០២១ ដែរ ខណៈក្រុមអ្នកស្រាវជ្រាវកំពុងព្យាយាមងាកទៅរកការសាកល្បងលើមនុស្សទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ ដោយសារតែកង្វះករណីឆ្លងថ្មីៗ។

វ៉ាក់សាំងពិសោធន៍ជាង ១០ កំពុងត្រូវបានធ្វើតេស្តលើមនុស្សទូទាំងពិភពលោក ខណៈអ្នកវិទ្យាសាស្ត្រកំពុងប្រណាំងប្រជែងពេលវេលាដើម្បីការពារមនុស្សកុំឱ្យឆ្លងមេរោគកូរ៉ូណាដែលបានសម្លាប់មនុស្សជាង ៤៥០.០០០ នាក់។

ប៉ុន្តែគ្មានបេក្ខជនវ៉ាក់សាំងណាមួយក្នុងចំណោមនោះបានឆ្លងកាត់ការសាកល្បងដំណាក់កាលទី៣ទេ ដែលតម្រូវឱ្យអ្នកចូលរួមរាប់ពាន់នាក់ដើម្បីកំណត់ប្រសិទ្ធភាពរបស់វ៉ាក់សាំង។

ចិនរកឃើញករណីថ្មីក្នុងស្រុកតិចជាង ១០ រៀងរាល់ថ្ងៃក្នុងខែឧសភា ដែលមិនអំណោយផលសម្រាប់ការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយ។

លោក Zhang Yutao អនុប្រធានក្រុមហ៊ុន China National Biotec Group (CNNG) បានប្រាប់ទូរទស្សន៍រដ្ឋ China News Service ថា "យើងសង្ឃឹមថាយើងអាចចាប់ផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតនិងធ្វើការសិក្សាសាកល្បងព្យាបាលនៅដំណាក់កាលទី ៣ ដើម្បីជួយនាំវ៉ាក់សាំងនេះទៅក្នុងទីផ្សារ"។

លោក Yutao និយាយនៅក្នុងបទសម្ភាសន៍ចាក់ផ្សាយលើប៉ុស្តិ៍នេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា "វ៉ាក់សាំងនេះនឹងមិនមាននៅលើទីផ្សារទេរហូតដល់យ៉ាងហោចណាស់ចុងឆ្នាំក្រោយដោយផ្អែកលើផែនការបច្ចុប្បន្ន"។

ការផ្ទុះឡើងជាថ្មីនៅក្នុងទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនបានឆ្លងដល់មនុស្សជាង ១៨០ នាក់ប៉ុន្តែលោក Zhang Yutao បាននិយាយថាចំនួនអ្នកជំងឺថ្មីបើប្រៀបធៀបនឹងចំនួនប្រជាជនគឺនៅទាបពេក ដូច្នេះមិនសមនឹងធ្វើការសាកល្បងទ្រង់ទ្រាយធំទេ៕ ប្រភព៖ Daily Mail 


 

adverise with khmeread