adverise with khmeread 7bb70d3d 6e4f 4a73 9446 ba2ff2f7b6ff

ផ្លូវ​ល្អ​បើក​លឿន​ពេក​ស្លាប់​២​នាក់​រវាង​រថយន្ត​និង​ម៉ូតូ​

    ភ្នំ​ពេ​ញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូ ម៉ែត្រ១១៤-១១៥​ស្ថិតនៅ​ភូមិ​កណ្តាល​ឃុំ​ក្រញូង ខេត្តព្រៃវែង រវាង​ម៉ូតូ​និង​រថយន្ត នៅ​ថ្ងៃទី៣០​ មីនា ឆ្នាំ២០១៦ វេលា​ម៉ោង១២ ​និង៣០​នាទី​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​។​

    ប៉ូលិស​និយាយថា ភាគី​ទី ១-​ម៉ូតូ​ម៉ាក​សង់​ ​C125 ​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ចាម 1D-4915 បើកបរ​ដោយ​ឈ្មោះ​ហោ សា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​រោល​ផ្អែម​ឃុំ​ដូនតី​ស្រុក​ពញាក្រែក​ខេត្ត​ត្បួ​ង​ឃ្មុំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ រួម​ដំណើ​ជាមួយ​ឈ្មោះ​ឌឿ​ន ថា​ត​ ភេទ​ប្រុស​ អាយុ​19​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ទា​ឃុំ​ចក​ស្រុក​អ​រាំង​ឪ​ខេត្ត​ត្បូងឃ្មុំ ស្លាប់​នៅ​កន្លែង​កើត​ហេ​តុ​។​

    ចំណែក​ភាគី​ទី​២-​រថយន្ត​ម៉ាក​ KIA FRONTER​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AJ1956 ​ពណ៍ស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេចខ្លួន​បាត់​ដោយ​បន្សល់​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់