ទឹកខ្ពុលមាត់មិនអាចជំនួសវិធីបុរាណបែបនេះបានឡើយនៅពេលនិយាយដល់ការរក្សាសុខភាពមាត់ធ្មេញឱ្យល្អប្រសើរ

ការដុសធ្មេញជាប្រចាំនិងការយកខ្សែរុះកាកសំណល់ពីជើងធ្មេញឱ្យបានត្រឹមត្រូវរាល់ថ្ងៃគឺជាជំហានដំបូងបង្អស់ដើម្បីថែរក្សាសុខភាពមាត់ធ្មេញឱ្យល្អប្រសើរ។ ផលិតផលដូចជាទឹកខ្ពុលមាត់និងទឹកបំបាត់ក្លិនមាត់មិនអាចផ្តល់នូវការការពារប្រឆាំងនឹងក្លិនមាត់ស្អុយនិងបាក់តេរីក្នុងមាត់បានឡើយ។  

ការទទួលទានអាហារត្រឹមត្រូវក៏មានសារៈសំខាន់ដូចគ្នាដែរសម្រាប់សុខភាពធ្មេញនិងអញ្ចាញរបស់លោកអ្នក ខណៈចៀសវាងទម្លាប់អាក្រក់ផ្សេងទៀតដូចជា ការជក់បារី និងការទំពារដុំទឹកកកជាដើម។ 

ការជួបពេទ្យធ្មេញទៀងទាត់ក៏ជួយបន្ថែមទៀតផងដែរក្នុងការស្វែងរកនិងព្យាបាលជាមុននូវបញ្ហាមាត់ធ្មេញ៕ 

adverise with khmeread