adverise with khmeread Index

ក្មេងស្រីម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

     កណ្តាល៖ ក្មេងស្រីម្នាក់បានបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១១យប់ថ្ងែទី១៥ធ្នូឆ្នាំ២០១៥នៅចំណុចក្បែកាំជណ្តើរផ្ទះជនរងគ្រោះស្ថិតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
   ប៉ូលិសស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហាន គីមឆេងអាយុ១៥ឆ្នាំ នៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ឪពុកឈ្មោះយឿន ហានអាយុ៤៦និងម្តាយឈ្មោះសុខ ស្រីអាយុ៤៥។
    ប៉ូលិសបន្តថា នៅថ្ងៃទី១៥ធ្នូឆ្នាំ២០១៥ វេលាម៉ោង៦ល្ងាច ជនរងគ្រោះបានប្រាប់ឪពុកម្តាយថា"កូនងងុយដេកណាស់ហើយ"រួចជនរងគ្រោះក៏ចូលដេកទៅចំណែក ឪពុកម្តាយ ក៏ចូលដេកដែរ ។
    លុះម៉ោង១២និង៣០នាទីមាន រំលងអាធ្រាត្រឈ្មោះកុង សុខត្រូវជាជីតា របស់ជនរងគ្រោះ ឡើងបត់ជើងតូច ស្រាប់ឃើញចៅបានចងកនៅក្បែកាំជណ្តើផ្ទះ ស្លាប់បាត់ទៅហើយ។ពីមុនមកជនរងគ្រោះ មិនដែលមាន បព្ហាាអ្វីក្នុងគ្រួសារឡើយ។
    ក្រោយពេលកើតហេតុ សមត្ថកិច្ច បានទៅដល់កន្លែង កើតហេតុ និងបានធ្វើការកោសល្យវិច័យលើសពជនរងគ្រោះ និងបានរកឃើញថា ជនរងគ្រោះពិតជា ធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯង ពិតប្រាកដមែនហើយសព ប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់