adverise with khmeread 65e7687f 7220 433a 95f2 6039918f2b05

យក​កែវ​វាយ​ក្បាល​លោកតា​អាយុ​៧០​ឆ្នាំ​ស្លាប់​ជាប់​ខ្នោះ​

     កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​២០​នាទី ល្ងាច​នៅ​ ភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង បន្ទាប់ពី​បាន​ប្រើ​ហិង្សា​យក​កែវ​វាយ​លោកតា​អាយុ​៧០​ឆ្នាំ​រហូតដល់​ស្លាប់​។​

     ​ ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ  ណា​ង  ណេង  ភេទ  ប្រុស  អាយុ ៤២ ឆ្នាំ  បាន​យក​កែវ​ហូប​ទឹក​មាន​ដៃ​កាន់​វាយ​ទៅ​លើជន​រង​គ្រាះឈ្មោះ ស្រី ឈន ភេទ​ប្រុស អាយុ៧០​ឆ្នាំបណ្តាល​ឲ្យ​ស្លាប់។​

       ជនសង្ស័យ​ប្រើ​ហិង្សា​ដោយ​ចេតនា​បណ្តាល​ឲ្យ​ស្លាប់ ប៉ូលិស​កំពុង​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់