adverise with khmeread Cd879b51 7dd2 4542 9d2f 8e00d42d29db

សាក់​ពេញ​ខ្លួន​លួច​ភ្លាម​ជាប់​ខ្នោះ​ភ្លែត​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​ជាក់ស្ដែង​ក្នុងករណី​លួចម៉ូតូនៅ​ថ្ងៃទី​៣១ ​ខែមីនា ឆ្នាំ​២០១៦ ម៉ោង​០១ ​និង​៣០​នាទី​រំ​ល​អា​ធ្រា​ត្រ នៅ​ចំណុច​ផ្ទះ​លេខ​៩​ផ្លូវ​១០៧​ក្រុមទី​១២​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប្រុស ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​​ខ្មែរ មុខរបរមិន​ពិ​ប្រាកដ​ឃាត់ខ្លួន​បាន​។​

    ចំណែក​ជន​រង​គ្រោះឈ្មោះ សន ចាន់​តារា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ខ្មែរ ទីលំនៅ​ចំណុចកើតហេតុ​ខាងលើមុខរបរ​ជានិស្សិត​។​ ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ SUZUKI ​ស្ទេ​ប​ពណ៌​ក្រហម​និង​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1AC-4544​។​

    ករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តតាម​នីតិវិធី​៕
   

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់