ប្រធានក្រុមបិសាចក្រហម Manchester United គឹកីឡាករ Wayne Rooney បានបញ្ជាក់ថា គាត់នឹងវិលត្រឡប់ចូលសមរភូមិវិញក្នុងរយៈពេល "ប្រាំពីរទៅ ១០ ថ្ងៃទៀត" ស្របពេលគាត់កំពុងបន្តការព្យាបាលរបួសជង្គង់របស់គាត់។
គាត់បានប្រាប់ទូរទស្សន៍ ITV Sport ថា "សង្ឃឹមថា អ្វីៗនឹងរលូនដូចគម្រោង! ខ្ញុំកំពុង (ហ្វឹកហាត់) រត់នៅខាងក្រៅ! ខ្ញុំសង្ឃឹមថា នឹងចូលរួមហ្វឹកហាត់ពេញលេញនៅសប្តាហ៍ក្រោយឬក៏ ១០ ថ្ងៃទៀត ដូច្នេះវាមិនឆ្ងាយប៉ុន្មាននោះទេ"។
ខណៈ Rooney នឹងខកខានក្នុងជំនួបជាមួយក្លឹបចាស់ Everton នៅទឹកដី Old Trafford នៅថ្ងៃអាទិត្យនេះ គាត់អាចនឹងលេងវិញបាននៅក្នុងដំណើរទៅកាន់ទឹកដី White Hart Lane ដើម្បីប្រឈមមុខនឹងក្រុម Tottenham នៅថ្ងៃទី ១០ ខែមេសាខាងមុខនេះនិងការប្រកួត FA Cup លេងជើងទីពីរជាមួយ West Ham បីថ្ងៃបន្ទាប់៕
ប្រភព៖ Goal
