Chelsea បដិសេធសំណើដោះដូរកីឡាករ Jorginho ជាមួយ Miralem Pjanicរបស់ក្រុម Juventus

        បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​ Calciomercatoថា ក្លឹបតោខៀវ Chelsea​បាន​ច្រាន​ចោល​សំណើ​ដោះ​ដូរ​កីឡាករ Miralem Pjanicរបស់ក្រុម Juventus ជាមួយ​កីឡាករ Jorginho។

        Miralem ​ទំនង​ជា​ត្រូវ​ចាកចេញ​ពី​ក្លឹប​យក្សអ៊ី​តាលីនៅ​ក្រប​ខណ្ឌ Serie A នេះ ហើយ​ត្រូវ​បាន​គេភ្ជាប់ទៅ​នឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​មក​កាន់​ក្លឹប​ Barcelona ស្របពេល​កីឡករ​ប្រេស៊ីល​ Arthur Meloអាចនឹង​មក​ចូល​រួម​ជាមួយ​ក្លឹប​អ៊ីតាលី​នេះវិញ។

        Miralem វ័យ​៣០​ឆ្នាំ​បាន​ស្តាប់​សំណើ​ពី​ក្លឹប​ Chelsea​ ប៉ុន្តែ​ក្លឹបនេះ​មិន​ពេញចិត្ត​នឹង​សំណើ​របស់​ក្លឹប​ Juventus ទេ។កីឡាករ​សញ្ជាតិបូស្នីរូបនេះបាន​ទទួល​សំណើ​ពី​ក្លឹប​ PSG ហើយ​ទទួល​ស្គាល់ថា ការផ្សងព្រេងរបស់​ខ្លួន​នៅ​ក្លឹប Juventus ប្រហែលជា​ឈាន​ដល់​ទីបញ្ចប់ហើយ។

        មាន​ពាក្យចចាមអារ៉ាម​ពី​អេស្ប៉ាញថា Miralem ដែល​លេងបាន​៣៣​លើក​សម្រាប់ក្លឹបនៅ​រដូវកាល​នេះ បានផ្តោត​គោលដៅ​ផ្ទេរលើ​ក្លឹប Barcelona ប៉ុន្តែ​គេ​និយាយថា កិច្ច​ព្រមព្រៀង​នេះ​នឹង​នាំ​យក​ Melo មក​ដោះដូរ​ផងដែរ៕

adverise with khmeread