Ruben Loftus Cheek នឹងវិលត្រឡប់មកកាន់ក្រុមជម្រើសរបស់ Chelsea

        ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​​Ruben Loftus Cheekបាន​វិលត្រឡប់​មក​ក្នុង​ក្រុមជម្រើស​ដំបូង​របស់​ Chelsea វិញជា​លើក​ដំបូងនៅ​រដូវកាលនេះ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Aston Villa កាលពីឆ្នាំ​មុន បន្ទាប់ពី​មាន​បញ្ហា​សរសៃពួរ​។

        Ruben មាន​ទម្រង់លេង​ល្អមុន​ពេល​វិស័យបាល់ទាត់​បិទទាំង​ស្រុង​ ហើយថា រយៈ​ពេល​បីខែនេះ​នឹង​មិន​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ស្តាទម្រង់លេង​របស់ខ្លួន​នោះទេ។

        បញ្ហាដដែល​ៗរបស់​ក្រុម​ Chelsea ​គឺប្រព័ន្ធការពារ ហើយ​គ្រូបង្វឹកលោក Frank Lampardបានសារភាពថា វាជាចំណុច​អាទិភាពផងដែរ​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់។

        កីឡាករ​ចំណូល​ថ្មី Hakim Ziyechនិង Timo Werner នឹង​ផ្តល់កម្លាំង​ចិត្ត​ច្រើនទៀតដល់​​ Chelsea ​ ប៉ុន្តែត្រូវ​រង់ចាំ​ដល់ឆ្នាំ​ក្រោយ​។ ក្តីសង្ឃឹម​នាពេលនេះគឺថា Rubenព្រោះកីឡាកររូបនេះអាចវិលត្រឡប់​មក​កាន់​ក្រុម​ជម្រើស​ដំបូង​និង​ជួយពួកគេភ្លាមៗតែម្តង៕

adverise with khmeread