Sadio Mane គ្រោងចាកចេញពី Liverpool នៅរដូវក្តៅនេះ

        មាន​ព័ត៌មាន​ថា ក្លឹបហង្សក្រហមLiverpool អាច​នឹង​បាត់បង់​កីឡាករឆ្នើម  Sadio Mane នៅ​រដូវក្តៅ​នេះ​ ខណ:​ខ្សែបម្រើ​រូបនេះ​មិន​បានបង្ហាញ​ចេតនា​ចង់បន្ត​កិច្ច​សន្យា​ថ្មី​ជាមួយ​ពហុកីឡាដ្ឋាន Anfield ។

        បើទោះបីជា​កិច្ច​សន្យា​បច្ចុប្បន្ន​របស់ Maneនៅសល់ដល់​ឆ្នាំ​២០២៣​ក៏ដោយក៏កីឡាករ​រូបនេះ​មិន​ទាន់​ចុះកិច្ច​ព្រមព្រៀង​ថ្មីដែល​ត្រៀ​មរួច​រាល់​អស់រយៈ​ពេល​៩​ខែ​មកហើយ​នោះទេ។

        យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹងថា ប្រសិនបើ​កីឡាករ​រូបនេះ​សម្រេចចិត្ត​ចាកចេញពី​ពហុកីឡាដ្ឋាន Anfield មែននោះក្លឹប Real Madrid និងក្លឹប PSG​នឹង​ពិចារណា​កិច្ច​ព្រមព្រៀង​ផ្ទេរកីឡាកររូបនេះដែល​មាន​តម្លៃ​ប្រហែល​១៥០​លានផោន​ ។

        តាម​សេចក្តី​រាយការណ៍​ថា អ្នកចាត់ការក្លឹប Liverpool លោក​ Jurgen Kloppហាក់ដូចជា​បារម្ភ​ពីស្ថានភាព​នេះ ហើយថា លោកចង់ដឹងភ្លាមៗពីថ្នាក់ដឹកនាំ​របស់​ក្លឹបថា​ តើ​Mane ចង់​នៅ​បន្តជាមួយ​ក្លឹបនេះទៀតឬយ៉ាងណា៕

adverise with khmeread