1

Arsenal និង Real Madrid បែកញើស​ជោគ​ខោ​បន្ទាប់ពី​ដឹង​តម្លៃ​ខ្លួន Aubameyang

​    ​បើ​យោងតាម​នាយក​ប្រតិបត្តិ​ក្លឹប​លោក Hans-Joachim Watzke បានឱ្យដឹងថា ក្រុម Borussia Dortmund នឹង​ពិចារណា​លក់​កីឡាករ Pierre-Emerick Aubameyang ក្នុងតម្លៃ​ចាប់ពី ១០០ លាន​ដល់ ១២០ លាន​យ៉ូ​រ៉ូ​ប៉ុណ្ណោះ​។​

​    ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ ដែល​ទើបតែ​ចុះ​កុងត្រា​រយៈពេល​ប្រាំ​ឆ្នាំ​ជាមួយ​ក្លឹប​កាលពី​ខែកក្កដា​ឆ្នាំមុន កំពុងស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​ឱ្យ​ក្លឹប ដោយ​រកបាន ៣៥ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៤០ លើក​ឱ្យ Dortmund ប៉ុន្តែ CEO របស់​ក្លឹប​នៅតែ​ចង់​រក្សា​គាត់​នៅ​ទឹកដី Westfalenstadion បន្ត បើទោះជា​មានការ​ចែចូវ​ពី​ក្លឹប​ធំៗ​ក៏ដោយ​។​

​    ​លោក Watzke បាន​ប្រាប់​វេ​ប​សាយ Kicker ថា "​គ្មាន​រឿង​ចៃដន្យ (​កើតឡើង​) ដែល​យើង​បាន​ត​កុងត្រា​របស់គាត់​ដល់​ឆ្នាំ ២០២០ នោះទេ​។ វា​ជា​បំណង​របស់​យើង​ក្នុង​ការឱ្យ​គាត់​រក​គ្រាប់​បាល់​ច្រើនៗ​ឱ្យ Borussia Dortmund នៅ​ថ្ងៃ​អនាគត​។ ប្រសិនបើ​ថ្ងៃ​ណាមួយ មាន​ការស្នើ​ក្នុងតម្លៃ ១០០ លាន​ឬក៏ ១២០ លាន​ផោន​សម្រាប់​គាត់ យើង​នឹង​ពិភាក្សា​វា​។ ប៉ុន្តែ​យើង​ចង់​រក្សា​គាត់​ឱ្យ​ហួស​ពី​ឆ្នាំ ២០២០"៕

ប្រភព៖ Goal

មតិយោបល់