បុរសចិនម្នាក់ប៊ិះស្លាប់ ក្រោយប្រើអន្ទង់រស់រុលចូលរន្ធគូថដើម្បីព្យាបាលជំងឺទល់លាមក រហែកពោះវៀនជាពីរ

បុរសចិនម្នាក់ប៊ិះស្លាប់ បន្ទាប់ពីឱ្យអន្ទង់មួយក្បាលប្រវែង ១៦អ៊ីញចូលក្នុងរន្ធគូថរបស់គាត់ដើម្បីព្យាបាលជំងឺទល់លាមក។ នេះបើយោងតាមវេបសាយ Daily Mail ផ្សាយកាលពីថ្ងៃទី២២ មិថុនា។

វេជ្ជបណ្ឌិតនិយាយថា អន្ទង់រស់មួយក្បាលនោះបានចូលដល់ក្នុងពោះវៀនរបស់បុរសនោះ មុនពេលវាងាប់ និងជាប់នៅក្នុងពោះរបស់គាត់ប្រហែល១អាទិត្យ។

អ្នកជំងឺមិនបញ្ចេញឈ្មោះអាយុខ្ទង់៥០ឆ្នាំអះអាងថា គាត់បានប្រើសត្វមានជីវិតដើម្បីដោះស្រាយបញ្ហាពោះវៀនរបស់គាត់ បន្ទាប់ពីអនុវត្តតាមវិធីសាស្ដ្រព្យាបាលបែបបុរាណ។

ដំណឹងនេះបានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីគាត់រត់ទៅរកមន្ទីរពេទ្យ Huangjiang ក្នុងខេត្ត Guangdong ដើម្បីឱ្យវេជ្ជបណ្ឌិតជួយ ដោយសារគាត់ឈឺចាប់ក្នុងពោះខ្លាំងពេក។

គាត់បានជាសះស្បើយ បន្ទាប់ពីពេទ្យវះកាត់យកអន្ទង់ងាប់ចេញពីពោះ ដែលធ្វើឱ្យពោះវៀនរបស់គាត់រហែកដាច់ពីគ្នា៕

adverise with khmeread

អ្នកនឹងចូលចិត្ត