សេដ្ឋីនីរុស្ស៊ីអាយុ១៨ឆ្នាំស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី

សេដ្ឋីនីរុស្ស៊ីវ័យ ១៨ឆ្នាំម្នាក់បានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីបាត់បង់ម្ចាស់ការលើម៉ូតូរបស់នាង។

នាង Anastasia Tropitsel ជាតារាល្បីលើបណ្ដាញសង្គម Instagram និងក្លាយជាសេដ្ឋីនីនៅអាយុ ១៥ឆ្នាំ បានធ្វើដំណើរតាមរយៈម៉ូតូជាមួយនឹងមិត្តប្រុសរបស់នាងឈ្មោះ Viktor Maydanovich វ័យ ៣០ឆ្នាំ នៅពេលគាត់និយាយថា នាងចាប់ផ្ដើមញ័រដៃចង្កូត ខណៈដែលបើកក្នុងលឿន ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ទាប់នាងបានបាត់បង់ម្ចាស់ការលើម៉ូតូ Kawasaki និងបុកជាមួយនឹងរនាំពុះទ្រូងផ្លូវ របួសក្បាលធ្ងន់ធ្ងរ។

វីដេអូចុងក្រោយរបស់នាងបានថតជាមួយនឹងម៉ូតូម៉ាក Ninja 250 ដោយពាក់មួកសុវត្ថិភាព ខណៈដែលនាងញញឹមដាក់កញ្ចក់ម៉ូតូ មុនពេលថតទេសភាពឆ្នេរសមុទ្រ។ នាង Anastasia មានឈ្មោះពិតថា Zubrina បានក្លាយជា Blogger តាំងពីអាយុ ១២ឆ្នាំដោយមានអ្នកគាំទ្ររហូតដល់ទៅ ១,២ លាននាក់៕

adverise with khmeread

អ្នកនឹងចូលចិត្ត