ដុកទ័រអង់គ្លេសព្រមានថាស្លាកស្នាមរបួសផ្លូវចិត្តពីការឆ្លងកូវីដ១៩អាចនឹងមានអស់មួយជីវិតសម្រាប់អ្នកជំងឺដែលជាសះស្បើយ

ការស្រាវជ្រាវមួយបានបង្ហាញថា អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺ ៣ នាក់ដែលបានជាសះស្បើយពីជំងឺកូរ៉ូណាអាចនឹងរងទុក្ខពេញមួយជីវិត ដោយការខូចសួតរយៈពេលវែងក៏ដូចជាការអស់កម្លាំងរ៉ាំរ៉ៃ និងការរំខានផ្លូវចិត្ត។

ក្រុមអ្នកជំនាញបាននិយាយថា មានភស្តុតាងកាន់តែច្រើនឡើងថាវីរុសនេះអាចបណ្តាលឱ្យមានការប៉ះទង្គិចផ្លូវចិត្តជាប្រចាំរួមទាំងការចុះខ្សោយខួរក្បាល និងការកើនឡើងហានិភ័យនៃជំងឺ Alzheimer's (ភ្លេចភ្លាំង)។

ការណែនាំរបស់ទីភ្នាក់ងារសុខភាពជាតិអង់គ្លេស (NHS) ដែលសារព័ត៌មាន Telegraph បានបង្ហាញថា ប្រហែលជា ៣០ ភាគរយនៃអ្នកជំងឺដែលបានជាសះស្បើយពីកូវីដ១៩អាចនឹងបន្សល់នូវជាលិកាសួតដែលខូចនិងមានស្លាកស្នាម ប្រសិនបើវាដើរតាមលំនាំនៃជំងឺស្រដៀងគ្នា។

នេះអាចមានចំនួនប្រហែល ១០០.០០០ នាក់ក្នុងចំណោមមនុស្ស ៣០០.០០០ នាក់ ដែលបានធ្វើតេស្តវិជ្ជមាននៅចក្រភពអង់គ្លេស។ ការធ្វើតេស្តមានកំណត់ក្នុងពេលមានរោគរាតត្បាតមានន័យថាតួលេខនេះអាចខ្ពស់ជាងនេះ។

ការប៉ាន់ស្មានខ្លះបានបង្ហាញថាមនុស្សប្រហែល ៣,៥ លាននាក់នៅក្នុងចក្រភពអង់គ្លេសទំនងជាបានឆ្លងកូវីដ១៩មានន័យថា មនុស្សជាង ១ លាននាក់អាចនឹងត្រូវប្រឈមមុខនឹងផលវិបាករយៈពេលវែង។

នៅក្នុងបទសម្ភាសន៍មួយជាមួយ The Telegraph ប្រធាន NHS ថ្មីសម្រាប់ការព្យាបាលកូវីដបាននិយាយថា គាត់មានការព្រួយបារម្ភអំពីការដឹងតិចតួចថាតើផលវិបាកអាចមានរយៈពេលយូរប៉ុនណា។

វេជ្ជបណ្ឌិត Hilary Floyd នាយកគ្លីនិកនៅមជ្ឈមណ្ឌល NHS Seacole បាននិយាយថា គាត់មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះអ្នកជំងឺវ័យក្មេងរបស់ខ្លួនដោយមានមនុស្សមានសុខភាពល្អអាយុខ្ទង់ ៤០ និង ៥០ឆ្នាំ នៅពេលដែលវីរុសបានវាយប្រហារពេលនេះប្រឈមនឹងការអស់កម្លាំង និងពិការរយៈពេលយូរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត