ជ័យជំនះរបស់ក្រុម Man City លើក្រុម Burnleyធ្វើឲ្យក្រុម Liverpool ត្រូវបង្ខំចិត្តរង់ចាំ

        ក្តីសង្ឃឹមលើកពានជើង​ឯកជាថ្មី​របស់​ពួកគេ​ប្រហែលជា​ត្រូវ​បញ្ចប់ហើយ​ ប៉ុន្តែទោះបីជាយ៉ាងណា​ក្រុម Man City នៅតែ​ប្តេជ្ញាចិត្ត​ធ្វើឲ្យ​ក្រុម Liverpool ត្រូវ​រង់ចាំ​ការលើកពានក្នុងរយ:ពេលយូរ​តាម​ដែល​អាចធ្វើទៅ​បាន។

        ​ក្រុម​ Man City ទើបតែបាន​ឈ្នះ​លើ​ក្រុម Burnleyដែល​មាន​ន័យ​ថា ក្រុម Liverpool មិនទាន់​អាច​លើក​ពានបាន​នៅឡើយ​ទេ បើទោះបីជា​ពួកគេ​អាច​យក​ឈ្នះ​ក្រុម Crystal Palace នៅ​ពហុកីឡាដ្ឋាន Anfieldនៅរាត្រី​ថ្ងៃពុធក៏ដោយ។

        ក្រុម​របស់​លោក Pep Guardiola អាចធ្វើ​ឲ្យ​ក្រុម Liverpool ខកចិត្ត​។ក្រុម​ City ​មានទម្រង់លេងលឿនៗ​និង​ស្វែង​រក​ពិន្ទុ ចាប់តាំងពី​វិស័យ​បាល់ទាត់​ចាប់ផ្តើម​ឡើង​វិញ ហើយថា ពួកគេ​មាន​ការ​ខកចិត្ត​ដោយសារតែ​បាត់បង់​ពិន្ទុ​នៅ​មុន​ការផ្អាក​សកម្មភាព​កីឡាករ។

        លោក Gaurdiola ធ្វើ​ការ​ផ្លាស់ប្តូរ​កីឡាករ៨​រូបរួមទាំង​ខ្សែការពារថ្មីបួន​រូប​ ហើយ​ពួកគេនៅតែមាន​ទម្រង់លេង​ល្អជាង​ក្រុម Burnley៕

adverise with khmeread