adverise with khmeread 1

Kaka ខឹង​ជំនួស Ronaldo ដោយសារ​ក្រុម​អ្នកគាំទ្រ​

​    ​បើ​យោងតាម​កីឡាករ Ricardo Izecson dos Santos Leite ហៅ​កាត់ Ricardo Kaka បានឱ្យដឹងថា ប្រិយមិត្ត Real Madrid គួរតែ​បង្ហាញ​ការគោរព​ចំពោះ​កីឡាករ Cristiano Ronaldo ពីអ្វី​ដែល​គាត់​បាន​ជួយ​ឱ្យ​ក្លឹប​ទទួលបាន​ជោគជ័យ​។​

​    ​ខ្សែបម្រើ​ក្រុម Orlando City រូបនេះ​បាន​ប្រាប់​វិទ្យុ Cadena Cope ថា "Cristiano គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​! ខ្ញុំ​មិនមែន​និយាយ​ត្រឹមតែ​គុណភាព​របស់គាត់​នោះទេ ប៉ុន្តែ​ក៏​ពាក់ព័ន្ធ​នឹង​អ្វីដែល​គាត់​បានរួម​ចំណែក​ជាមួយ Real Madrid ផងដែរ​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​ចង់ឃើញ​ប្រិយមិត្ត​បង្ហាញ​ការគោរព​ជាង​នេះ​ដល់ Cristiano ចំពោះ​អ្វីដែល​គាត់​បានធ្វើ​សម្រាប់​ក្លឹប​នេះ​។ ជួនកាល ខ្ញុំ​ឮ​ការ​ឌឺដង​ឱ្យ​គាត់​ហើយ​វា​មិនល្អ​ទាល់តែសោះ​បន្ទាប់ពី​អ្វីដែល​គាត់​បាន​ជួយ​ក្លឹប​មកនេះ​"៕

ប្រភព៖ Goal

adverise with khmeread

មតិយោបល់