បុរសចំណាស់ជនជាតិចិនម្នាក់បង្ខំចិត្តដើរជិត ១០០០ គីឡូម៉ែត្រត្រឡប់ទៅស្រុកវិញ ព្រោះគ្មានស្មាតហ្វូនដើម្បីបញ្ជាក់ថាគាត់គ្មានកូវីដ១៩ដើម្បីបានជិះមធ្យោបាយដឹកជញ្ជូនសាធារណៈ

បុរសចិនម្នាក់ក្នុងប្រទេសចិនបង្ខំចិត្តដើរ ៩៦៥ គីឡូម៉ែត្រ បន្ទាប់ពីគេហាមឃាត់មិនឱ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដោយសារតែគាត់អត់មានស្មាតហ្វូន។

បុរសចំណាស់ ដែលគេស្គាល់ត្រឹមឈ្មោះថា Ge បានចំណាយពេលកន្លះខែធ្វើដំណើរដោយជើងទទេ បន្ទាប់ពីមិនមានលទ្ធភាពប្រើប្រាស់កម្មវិធីរដ្ឋាភិបាលមួយដើម្បីបង្ហាញថា គាត់មិនមានជំងឺកូវីដ១៩។

ហើយបុរសនោះត្រូវបានគ្រួសារគាត់ទៅឌុបមកផ្ទះ បន្ទាប់ពីរឿងរ៉ាវរបស់គាត់ល្បីលើបណ្ដាញសង្គម នៅពេលអ្នកបើកឡានដឹកទំនិញម្នាក់ ប្រទះឃើញគាត់នៅតាមផ្លូវ។

បុរសចិននោះមកពីខេត្ត Anhui បានធ្វើដំណើរទៅខេត្ត Zhejiang ជាតំបន់ជិតខាងមួយ។ គាត់និយាយថា គាត់គ្មានកូនមួយគ្រាប់ទេ និងសង្ឃឹមថាបានរស់នៅជាមួយនឹងសាច់ញាតិរបស់គាត់នៅទីនោះ និងរកការងារមួយគ្រាន់បានធ្វើនឹងគេ។

ហើយគាត់ត្រូវបានគេឱ្យប្រើប្រាស់សេវាដឹកជញ្ជូនសារធារណៈ ដោយសារគាត់មិនមានទូរស័ព្ទដៃស្មាតហ្វូនប្រើប្រាស់នឹងគេដើម្បីបង្ហាញថា គាត់គ្មានវីរុសកូរ៉ូណា៕ ប្រភព៖ Daily Mail 

 

adverise with khmeread