រមាស់ស្បែកក្បាល អេះឡើងចង់ជ្រុះលលាដ៍ អនុវត្តតាមវិធី២យ៉ាងនឹងជួយបំបាត់បាន ចំណាយអស់តែប៉ុន្មានរយរៀលលុយខ្មែរ

ការរមាស់ស្បែកក្បាលគឺជាអាការៈកើតឡើងទូទៅ គ្មានអ្វីជាការបារម្ភទេ។ មានមូលហេតុច្រើនដែលបង្កឱ្យស្បែកក្បាលរមាស់។ អង្គែស្បែកក្បាលនិងរលាកស្បែកក្បាលគឺជាមូលហេតុទូទៅបំផុតដែលបង្កឱ្យស្បែកក្បាលរមាស់អេះស្ទើរជ្រុះលលាដ៍។ 

ប្រសិនបើលោកអ្នកមិនចង់ប្រើផលិតផលគីមីដើម្បីព្យាបាលស្បែកក្បាលរមាស់ អ៊ីចឹងលោកអ្នកអាចសាកល្បងវិធីបុរាណដូចខាងក្រោមនេះដើម្បីបំបាត់រមាស់។ 

១. ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាផ្ទុកនូវសារធាតុប្រឆាំងបាក់តេរី ដែលជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបង្កឱ្យរមាស់ស្បែកក្បាលរបស់លោកអ្នក។ 

របៀបប្រើ៖ ច្របាច់យកទឹកក្រូចឆ្មាខ្លះ រួចយកសំឡីជ្រលក់ទឹកក្រូចឆ្មានោះមកជូតលើស្បែកក្បាលត្រង់កន្លែងណាដែលរមាស់។ ទុកចោល១០នាទីសឹមលាងទឹកចេញ។ 

ត្រូវប្រយ័ត្ន ៖ មិនត្រូវប្រើក្រូចឆ្មាច្រើនពេកទេ ព្រោះវាអាចនឹងប្តូរពណ៌សក់របស់លោកអ្នក។ 

២. ប្រេងដូងសុទ្ធ
ប្រេងដូងសុទ្ធគឺចម្រាញ់ចេញពីដូងចាស់។ ប្រេងដូងសុទ្ធផ្ទុកនូវអាស៊ីតឡូរិក ដែលជាខ្លាញ់មិនកកអាចកម្ចាត់មីក្រុប។ អាស៊ីតឡូរិចជួយឱ្យស្បែករបស់លោកអ្នកស្រូបយកប្រេងដូងយ៉ាងមានប្រសិទ្ធភាព។ ប្រេងដូងជាវិធីព្យាបាលដ៏ល្អបំផុតសម្រាប់ស្បែកក្បាលរមាស់។ 

វិធីប្រើ ៖ លាបប្រេងដូងឱ្យសើមជោគស្បែកក្បាល ទុកចោល១០នាទី សឹមកក់សាប៊ូចេញជាការស្រេច៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត