Ronato web

Man Utd ចាប់អារម្មណ៍លើខ្សែបម្រើវ័យក្មេង Renato Sanches កាន់តែខ្លាំង

            ​ ក្លឹប Man Utd បាន​បញ្ចូន​ក្រុម​ការងា​រ​ទៅប្រទេសព័រទុយ​ហ្គាល់ដើម្បីតាម​មើល​កីឡាករ​ខ្សែបម្រើ​វ័យ​១៨​ឆ្នាំ Renato Sanches ក្នុង​ប្រកួត​ជា​មួយ​ក្រុម​បែល​ហ្ស៊ិកកាលពីយប់​ថ្ងៃអង្គារមុន​សម្រេចចុះកិច្ចព្រម​ព្រៀង​ផ្ទេរ​ក្នុងតម្លៃ​៤៦​លាន​ផោន​នៅ​រដូវក្តៅ​នេះ។ Ronato បានចាប់ផ្តើម​ជា​កីឡាករ​បម្រុងសម្រាប់ក្រុម​ជម្រើស​ជាតិ​ព័រទុយ​ហ្គាល់​ ប៉ុន្តែយុវជន​ដែលពោរពេញដោយទេពកោសល្យ​នេះ​មាន​កេរ្តិ៍​ឈ្មោះ បោះសំឡេងនៅ​ក្នុង​ប្រទេសរបស់ខ្លួន។  

            កិច្ចសន្យា​របស់​ Ronato ជាមួយបេនហ្វីកា​មានរហូត​ដល់ឆ្នាំ​២០២១​ ប៉ុន្តែ​Man Utd ពិតជា​បាន​ចរចាយ៉ាងតឹងសរសៃ ក។ កាលពីដើម​ខែមីនា Man Utd ​ក៏បានបញ្ចូន​ក្រុម​ការងារ​ទៅតាម​កីឡាករ​រូបនេះ​ផងដែរនៅពេល​ប្រកួត​ជា​មួយ​ក្រុម Sporting Lisbon។ ក្លឹបធំៗនៅអឺរ៉ុបក៏កំពុងចាប់អារ ម្មណ៍​នឹង​កីឡាក​ររូប​នេះផងដែរ៕

ប្រភព៖ Mirror

មតិយោបល់