adverise with khmeread Alexis

Alexis Sanchez កសាងទីលានបាល់ទាត់សិប្បនិម្មិត 3G សម្រាប់កុមារពីរកន្លែង

            Alexis Sanchez ខ្សែប្រយុទ្ធក្លឹប Arsenal បាន​បង្ហើបប្រាប់ថា ខ្លួន​បាន​ក សាង​ទីលាន​បាល់​ទាត់​ខ្នាត 3G ចំនួន​ពី​កន្លែង​នៅ​ទីក្រុងកំណើត​។ កីឡាក​រ អន្តរ ជាតិសញ្ជាតិឈីលីរូបនេះ​បាន​កសាង​ទីលាន​សិប្ប​និម្មិត​ពីរ​នៅ​ទីក្រុង Tocopilla សម្រាប់​ឲ្យ​កុមារនិង​សហគមន៍​ក្នុងមូលដ្ឋាន​​ប្រើប្រាស់​។

            Sanhez ចាកចេញពី​ប្រទេសឈីលី​កាលពីឆ្នាំ​២០០៦ដើម្បីចុះកិច្ចព្រម​ព្រៀង​ជា​មួយ​ក្លឹប Udinese ​កីឡាកររូបនេះអះអាងថា ខ្លួន​ចង់​ជួយ​កុមារ​នៅតំបន់​នេះដើម្បីចៀសវាង​ធ្លាក់ទៅផ្លូវមិនហើយតែងតែ​ផ្តល់កាដូ​ដល់កុមារនៅ​ក្នុង​មូល​ដ្ឋាន​រាល់ពេល​ត្រឡប់​ទៅ​ស្រុក​កំណើត។ Sanchez បាននិយាយថា “​ខ្ញុំ កសាង​ទីលានបាល់ទាត់ពីរ​កន្លែង​ ពីព្រោះ​ខ្ញុំ​ចង់ឲ្យ​ក្មេង​ៗមាន​ទីលាន​លេងបាល់ ។ ខ្ញុំ​គ្មាន​ទីលាន​លេងទេកាល​នៅ​ក្មេង។ ខ្ញុំ​សំណាងណាស់ ដែលមានឱកាស ចាកចេញពីប្រទេស​និង​បាន​លេងបាល់​ទាត់​ ប៉ុន្តែ​វាជាទីក្រុងតូចមួយ​ហើយ​ឱកាសក៏មិនសូវសម្បូរដែរ”៕

adverise with khmeread

មតិយោបល់