លោក Solskjaer: David de Gea នៅតែជាអ្នកចាំទីឆ្នើមដាច់គេនៅលើពិភពលោក

        បើ​តាម​ការ​អះអាងរបស់អ្នកចាត់ការក្លឹប Man Utd​លោក Ole Gunnar Solskjaerថា David de Geaនៅ​តែជា​អ្នក​ចាំទី​ល្អដាច់គេក្នុង​ពិភព​លោក បើទោះបីជា​ធ្វើ​មិន​សូវ​បាន​ល្អអំឡុង​ពេល​លេង​ជាមួយ​ក្រុម Spursក៏ដោយ ។

        ប៉ុន្តែ​គ្រូបង្វឹក​ក្លឹប Man Utd​រូបនេះ​ទទួល​ស្គាល់ថា លោក​អាចនឹង​មាន​ការ​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ជ្រើស​រើស​នាពេលអនាគត​ បន្ទាប់ពី​មាន​ការ​ទស្សទាយ​ថា Dean Henderson នឹង​ក្លាយ​ជា​អ្នកចាំទី​លេខ​១នៅថ្ងៃណាមួយ​សម្រាប់ Man Utd​និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

        De Gea រងការ​រិះគន់​ដោយសារតែ​ធ្វើឲ្យ​របូត​គ្រាប់បាល់​កាល​ពី​យប់​ថ្ងៃសុក្រ។ ប៉ុន្តែ Solskjaer បាន​គាំទ្រ​អ្នកចាំទីរូបនេះ បើទោះបីជា​មាន​កំហុស​ខ្លះក៏ដោយ​។

        លោក​Solskjaer​បាន​និយាយថា “De Gea គឺគឺជា​អ្នក​ចាំទី​ឆ្នើម​បំផុត​ក្នុង​ពិភព​លោក។ គាត់របូត​២គ្រាប់​ក្នុង៧​ប្រកួត​ចុងក្រោយ​ដែល​គាត់លេង​សម្រាប់​យើង​រួម​ទាំង​ការ​ប្រកួត​ជាមួយ​ក្រុម Man City, Chelsea,Spursនិង​ Everton ក៏ដោយ ។

        លោកបន្តថា De Gea​ “គាត់នៅ​តែជា​អ្នក​ចាំទី​ល្អបំផុត​ក្នុង​ពិភព​លោក​ ហើយ​កីឡាករ​រូប​នេះ​ខំប្រឹងហ្វឹកហាត់​ណាស់។ កីឡាករ​រូបនេះ​មិន​បានបង្កើត​កំហុស​ទេ​ ហើយ​ខ្ញុំ​ពេញចិត្ត​ការ​ងារ​របស់​គាត់”៕

adverise with khmeread