Scott Mc Tominay បន្តកិច្ចសន្យាថ្មី៥ឆ្នាំទៀតជាមួយក្លឹប Man Utd

        កីឡាករ​ Scott McTominayបាន​ចុះកិច្ច​ព្រមព្រៀង​ថ្មីបន្តជាមួយ​ក្លឹប Man Utd​ដល់ឆ្នាំ​២០២៥ និង​មាន​ជម្រើស​ពន្យារ​បន្ថែម​មួយឆ្នាំ​ទៀត​ផងដែរ។Scott បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​លេង​បាន​ល្អ​បំផុត​នៅ​រដូវកាល​នេះ ហើយ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​នៅ​តំបន់​បម្រើ​ ខណៈក្រុម​របស់​​លោក Ole Gunnar Solskjaerកំពុង​ស្វែង​រក​កៅអី​នៅ​ក្របខណ្ឌ​ CL ។

        កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​ស្ថិតនៅ​ពហុកីឡាដ្ឋាន Old Trafford ចាប់​តាំងពី​ឆ្នាំ​២០១២មក ហើយ​បាន​បង្ហាញមុខ​៧៥​លើកសម្រាប់​ក្រុម​ជម្រើស​ដំបូង​ ចាប់តាំងពី​បង្ហាញមុខ​លើក​ដំបូងក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Arsenal កាល​ពី​ឆ្នាំ​២០១៧។ 

        កីឡាករ​រូបនេះ​ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​សំខាន់​ក្នុង​ផែ​នការ​របស់​លោក Solskjaer ហើយ​គ្រូបង្វឹក​រូបនេះ​អះអាងថា កីឡាករ​សញ្ជាតិ​ស្កុតឡែន​រូបនេះ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​។

        លោក Solskjaer បាន​និយាយថា “​Scott ធ្វើ​បាន​ល្អមែនទែន ហើយ​បាន​ក្លាយ​ជា​ផ្នែក​សំខាន់​នៅ​តំបន់​បម្រើ​។ កីឡាករ​រូបនេះ​មាន​ការ​ប្តេជ្ញាចិត្ត​ ហើយ​យើង​ដឹងថា Scott នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម​នៅ​ឆ្នាំខាងមុខ”៕

adverise with khmeread