Antonio Rudigerប្រដូច Timo Werner ទៅនឹងខ្សែប្រយុទ្ធ Jamie Vardy របស់ក្លឹប Leicester

        ខ្សែការ​ពារ Antonio Rudigerរបស់​ក្លឹប Chelsea បាន​បង្ហើបប្រាប់ពី​ការដែល​ខ្លួន​បាន​ជួយ​បញ្ចុះបញ្ចូល​កីឡាករ Timo Werner ឲ្យមក​ចូល​រួម​ជាមួយ​ក្លឹបនេះ ហើយ​អះអាងថា ទម្រង់លេង​របស់​ Timo ធ្វើ​ឲ្យ​ខ្លួន​នឹង​ឃើញ​ដល់​ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្លឹប Leicester ។

        មាន​ការ​ប្រកាស​កាលពីសប្តាហ៍​មុន​ថា Timo​បាន​ព្រមព្រៀង​ចូល​រួម​ជាមួយ​ក្រុម Chelsea នៅ​រដូវក្តៅនេះ បន្ទាប់ពី​ក្លឹបនេះបានចំណាយ​ទឹកប្រាក់​៥០លានផោន​ ហើយចាំមើល​ថា តើ​ខ្សែប្រយុទ្ធសញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ធ្វើ​បាន​ល្អកម្រិត​ណា​សម្រាប់​ក្របខណ្ឌ​ EPL នេះ​នៅ​រដូវកាល​ក្រោយ។

        Rudiger ដឹងច្បាស់​ថា Timo ធ្វើ​បាន​ល្អ អំឡុង​ពេល​ពួកគេ​លេង​ជាមួយ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ហើយ​សារភាពថា ខ្លួន​ពិតជា​ព្យាយាម​មែនទែន​ ដើម្បី​បញ្ចុះបញ្ចូល​កីឡាករ​រូបនេះ​ឲ្យ​ផ្ទេរ​មក​កាន់​ពហុកីឡាដ្ឋាន​ Stamford Bridge។

        Rudiger បាន​និយាយថា “​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​ពីមុន ពីព្រោះ​យើង​ស្គាល់​គ្នា​យូរ​មក​ហើយ​។ យើង​បាន​ជជែក​គ្នា​ច្រើនអំឡុង​ពេល​បិទការ​ប្រកួត​ ហើយ​គាត់​បាន​ប្រាប់ខ្ញុំថា គាត់ចាប់អារម្មណ៍​ចង់​មក​អង់គ្លេស​។ ប្រាកដណាស់ ខ្ញុំ​បាន​បញ្ចុះបញ្ចូលគាត់”។

        ដោយ​ពន្យល់ពីទម្រង់លេង​  ខ្សែការពាររូបនេះ​បាន​និយាយថា Timo មាន​ទម្រង់លេង​ប្រហាក់ប្រហែល​ខ្សែប្រយុទ្ធ Vardy ៕

adverise with khmeread