កម្ររកបានមនុស្សបែបនេះ! ក្មេងអាយុ១១ឆ្នាំម្នាក់រើសបានកាបូបលុយ តាមរកម្ចាស់ប្រគល់ដល់ផ្ទះ ទោះក្នុងគ្រួសារកំពុងខ្វះខាតនៅរដូវកូវីដ១៩

ក្មេងប្រុសវ័យ ១១ឆ្នាំមួយរូបមកពីទីក្រុង Green Bay រដ្ឋ Wisconsin គឺកំពុងរំលឹកគ្រប់យ៉ាងនៃទ្រឹស្តីទៀងត្រង់ដ៏មានឥទ្ធិពល គឺ "ការធ្វើរឿងត្រឹមត្រូវគឺតែងតែជារឿងដ៏ត្រឹមត្រូវ"។

Vince Hietpas និងឪពុករបស់គាត់លោក​ Lorenzo កំពុងដើរកម្សាន្តនៅឯសួន Voyageur Park នៅពិធីបុណ្យ Memorial Day ចុងខែមុន ពេលដែលក្មេងប្រុសនេះប្រទះឃើញកាបូបមួយនៅលើដី​។ Vince បានរើសវា ហើយភ្លាមៗបានសម្គាល់បណ្ណបើកបរដែលនៅក្នុងកាបូប។ ដោយគ្មានការស្ទាក់ស្ទើរ គាត់និងឪពុករបស់គាត់បានធ្វើដំណើរទៅអាសយដ្ឋានដែលបានចុះបញ្ជី ដើម្បីប្រគល់កាបូបទៅម្ចាស់ដើមវិញ។

កាបូបនោះជារបស់សិស្សវិទ្យាល័យម្នាក់អាយុ ១៧ឆ្នាំឈ្មោះ Chase Dahlke។ គាត់បានបាត់វាពេលកំពុងស្ទូចត្រី ហើយគាត់បានសន្មត់ខ្លួនឯងថានឹងមិនអាចរកឃើញវាវិញទេ។ 

Vince បានបង្ហាញខ្លួននៅមុខផ្ទះរបស់ Dahlke ខណៈដែលពួកគេកំពុងលេងផ្ទះអ្នកជិតខាង ហើយគាត់បានពន្យល់ពីអ្វីដែលគាត់បានប្រទះឃើញនៅមុខកាមេរ៉ាមុខផ្ទះ។ ឪពុករបស់ Chase លោក Jason ពិតជា "ពិតជាភ្ញាក់​ផ្អើលដែលមាននរណាម្នាក់អាចបង្ហាញកាយវិការដ៏ល្អដូចនេះ" ហើយគាត់បានប្រញាប់ប្រញាល់ទៅយករបស់ដែលបាត់មកវិញ។ លោក​ Jason ពិតជាចង់ផ្តល់រង្វាន់ដល់ក្មេងប្រុសរូបនេះ​ ប៉ុន្តែអ្វីដែលគាត់ផ្តល់ជារង្វាន់ដល់ក្មេងប្រុសគឺប្រាក់ ២ដុល្លារដែលនៅក្នុងកាបូប។ 

ពិតណាស់ Vince មិនបានប្រកាន់អ្វីទេ គាត់បាននិយាយថា "យើងបានលុយពីរដុល្លារ ហើយខ្ញុំពិតជារីករាយណាស់"។ ប៉ុន្តែម្តាយចុងរបស់ Chase ចង់ធ្វើរឿងលើសពីនេះ!។

នាងបានសរសេរនៅលើបណ្តាញសង្គម Facebook ថា "អ្នកណាស្គាល់ក្មេងនេះទេ? យើងចង់ផ្តល់រង្វាន់ដល់គាត់! អរគុណណាស់សម្រាប់គាត់ និងឪពុករបស់គាត់។ នៅលើលោកនេះមានការស្អប់ខ្ពើមគ្នាច្រើនខ្លាំងណាស់ ហើយភាពអវិជ្ជមានច្រើនណាស់។ វាដល់ពេលត្រូវផ្តោតលើភាពវិជ្ជមានម្តងហើយ"។ 

វាមិនចំណាយពេលយូរឡើយសម្រាប់សហគមន៍ក្នុងការជួយពួកគេភ្ជាប់ទំនាក់ទំនងជាមួយ Vince និងលោក Lorenzo។ នោះគឺជាពេលដែលពួកគេបានរកឃើញថា ទង្វើល្អរបស់ Vince រឹតតែគួរឱ្យចាប់អារម្មណ៍ជាងអ្វីដែលពួកគេបានដឹងទៅទៀត។

លោក Lorenz ឪពុករបស់ក្មេងប្រុស បានបម្រើការងារនៅឯរោងចក្រវេចខ្ចប់សាច់មួយ រហូតដល់គាត់បានឆ្លងវីរុសកូវីដ១៩។ ខណៈដែលគាត់ស្ទើរជា១០០ភាគរយ គាត់នៅតែមិនអាចដកដង្ហើមបានស្រួលនោះទេក្នុងការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន PPE ដែលគាត់ត្រូវការចាំបាច់នៅកន្លែងការងារ។ គាត់បានធ្វើការងារចម្លែកៗដើម្បីបំពេញតម្រូវការប្រចាំខែ ប៉ុន្តែគ្រួសារគាត់នៅតែជួបការលំបាក។

លោកស្រី Michelle បានបន្ថែមសារថ្មីទៅលើសារបង្ហោះដំបូងរបស់នាងជាមួយនឹងព័ត៌មានខាងលើ ហើយស្នើឱ្យអ្នកជិតខាងរបស់ពួកគេពិចារណាផ្តល់ប្រាក់ឧបត្ថម្ភទៅកាន់វេបសាយ GoFunMe។ 

នាងបានសរសេរថា "គ្រួសារនេះនៅតែប្រគល់កាបូបត្រឡប់មកវិញ ទោះបីពួកគេគ្មានអ្វីក៏ដោយ! គ្រួសារអាចនឹងប្រើប្រាស់ក្តីស្រឡាញ់ និងការគាំទ្រមួយចំនួនពីយើង"។

នោះជាអ្វីដែលសហគមន៍របស់ពួកគេបានផ្តល់! មនុស្សជាច្រើនបានចាប់ផ្តើមបរិច្ចាគប្រាក់ជាបន្តបន្ទាប់ទៅកាន់វេបសាយខាងលើ ហើយបង្កើនបានប្រាក់ជាង ៧.៥០០ដុល្លារនៅសប្តាហ៍ដំបូង៕

 

adverise with khmeread