ចិនតេស្តរួចហើយរថភ្លើងផ្តាច់ព្រលឹង ពីប៉េកាំងទៅសៀងហៃប្រើពេលតែ៣ម៉ោងកន្លះ

រថភ្លើងអណ្ដែតកំពូលល្បឿនរបស់ចិនជោគជ័យក្នុងការធ្វើតេស្ដសាកល្បងជាលើកដំបូងកាលពីថ្ងៃអាទិត្យ នេះបើយោងតាមសាកលវិទ្យាល័យ Tongji របស់សៀងហៃ។

រថភ្លើងអណ្ដែតលើមេដែកនេះគឺរចនាឡើងដើម្បីបើកបរក្នុងល្បឿន ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះមានន័យថា វាអាចដឹកអ្នកដំណើរពីប៉េកាំងទៅសៀងហៃត្រឹមតែ ៣ ម៉ោងកន្លះប៉ុណ្ណោះ ដោយជួយសន្សំពេលវេលា ២ ម៉ោងប្រៀបធៀបទៅនឹងរថភ្លើងល្បឿនលឿនសព្វថ្ងៃ។

គេមិនច្បាស់ទេថាតើរថភ្លើងនោះលឿនដល់កម្រិតណា នៅពេលធ្វើតេស្ដសាកល្បង។ ហើយគំរូរថភ្លើងចុងក្រោយនេះគ្រោងនឹងចេញពីរោងចក្រមុនដំណាច់ឆ្នាំនេះ។

ដោយវាមិនដូចរថភ្លើងធម្មតា ដែលរត់លើផ្លូវដែក រថភ្លើង Maglev សំកាំងពីលើផ្លូវមេដែកហើយត្រូវរុញទៅមុខដោយកម្លាំងអេឡិចត្រូម៉ាញេទិកដ៏មានអនុភាព។ ដោយស្ទើរតែគ្មានការកកិត រថភ្លើងអាចធ្វើដំណើរលឿនជាងរថភ្លើងដែលមានស្រាប់។ ប៉ុន្ដែរថភ្លើងល្បឿន ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោងរបស់ចិននឹងមិនមែនជារថភ្លើងលឿនបំផុតលើពិភពលោកនោះឡើយ បើប្រៀបធៀបនឹងរថភ្លើងអណ្ដែត Series L0 របស់ជប៉ុន ដែលជាប់កំណត់ត្រា Guinness World Records ដោយបើកបរក្នុងល្បឿន ៦០៣ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ប្រភព៖ South China Morning Post


 

adverise with khmeread