adverise with khmeread Joey wong

Joey Wong នៅតែស្រស់ស្អាត ទោះជាឈានចូលវ័យ៤៩ឆ្នាំក៏ដោយ

            បើទោះបីជា​រាជនីសម្រស់​ Joey Wong បានលាលែង​ពីអាជីព​សម្តែង​ភាព​យន្ត​ច្រើន​ឆ្នាំ​និង​បានផ្លាស់ទៅរស់នៅ​ក្នុងប្រទេសកាណាដា​ក៏ដោយ ក៏អតីត​តា​រា​សម្តែង​រូបនេះនៅតែរក្សាសម្រស់​បានយ៉ាងស្រស់ស្អាតនិង​បានចែករំលែក​រូប ភាព​ស៊ែលហ្វី​តាមប្រព័ន្ធអ៊ីនធើណិត​កាលពីថ្ងៃទី​២១​ខែមីនា។ អ្នកនិយម​អ៊ីនធើ ណិត​បាន​សរសើរថា Joey Wong មើលទៅនៅតែ​ក្មេង​និង​ស្រស់ស្អាត​ដដែល។​

             Joey Wong មិនបានបង្ហាញពីទីតាំង​ពិត​ប្រាកដ​របស់ខ្លួនទេ​ តែ​អ្នក​និយម​អ៊ីនធើណិតខ្លះ​អះអាងថា នាងកំពុង​ស្នាក់នៅប្រទេសជប៉ុន​ ហើយ​រូបភាព​ដែល​បាន​បង្ហោះនោះ​ហាក់ដូចថតនៅ​ឧទ្យាន​មួយកន្លែង​ក្នុង​ប្រទេស​ជប៉ុន។

          Joey Wong ធំធាត់នៅក្រុងតៃប៉ិ​ កោះតៃ​វ៉ាន់​ បច្ចុប្បន្ន​គាត់មាន​អាយុ​៤៩​ឆ្នាំ​​។ Joey Wong មាន​បងប្អូន​បួន​នាក់ ហើយនាងគឺជា​កូនទី​២​។ ដើមឡើយ​ ឪពុក​របស់​ Joey ដែល​ជា​កីឡាករ​បាល់​បោះ ចង់ឲ្យ​នាងក្លាយជា​កីឡា​ការិនី​បាល់បោះ ប៉ុន្តែ​ក្រោយពីបានថត​ពាណិជ្ជកម្មសម្រាប់ផលិត​ផល​ស្បែកជើង​កី​ឡា​​មកផលិត​ករភាព​យន្ត​បានចាប់អារម្មណ៍​និងបានផ្តល់តំណែង​តួឯកស្រីក្នុង​រឿង “It`ll Be Very Cold by the Lakeside This Year”។ គេចាប់ផ្តើម​ស្គាល់ Joey Wong តាំងពីពេលនោះមក​និងមានកេរ្តិ៍ឈ្មោះកាន់តែ​ល្បីខ្លាំងឡើងៗ៕

adverise with khmeread

មតិយោបល់