អង់គ្លេសសាកល្បងអូប័រគ្មានអ្នកបើកបរ បំពាក់ជាមួយកាំភ្លើងយន្តសម្រាប់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

អូប័រពោងមិនមានមនុស្សបើកល្បឿនលឿនមួយ ដែលមានសមត្ថភាពក្នុងការល្បាតស្វ័យប្រវត្តិរយៈពេល ៤៥ម៉ោង ឬស្វែងរកគោលដៅអរិភាពនៅឯល្បឿន៧០គីឡូម៉ែត្រក្នុងម៉ោង បានចម្ងាយ១៦១គីឡូម៉ែត្រ គឺបានដាក់សាកល្បងក្នុងសមុទ្រជាលើកដំបូងជាមួយនឹងកងទ័ពជើងទឹកអង់គ្លេស។

អូប័រ Pacific 24 មួយនេះគឺបានផ្អែកទៅលើអូប័រពោងទ័ពអង់គ្លេសបច្ចុប្បន្ន RIB ដែលបម្រើការជាមួយនឹងទ័ពជើងទឹកអង់គ្លេស ដែលត្រូវបានប្រើប្រាស់នៅក្នុងតួនាទីចម្រុះ រាប់ចាប់ពីបេសកកម្មបញ្ជូនកុម្ម៉ង់ដូឡើងគោក រហូតដល់ការវាយឆ្មក់នាវាដែលសង្ស័យថាបានរត់ពន្ធគ្រឿងញៀន។

អូប័របើកស្វ័យប្រវត្តិមួយនេះនឹងទាក់ទងដោយផ្ទាល់ជាមួយនឹងនាវាគ្រប់គ្រងប្រព័ន្ធការប្រយុទ្ធ ដែលអនុញ្ញាតឱ្យនាវាតូចៗ ត្រូវបានបញ្ជូនទៅចម្ងាយឆ្ងាយមួយអាចមើលឃើញ ដើម្បីទទួលបានទិដ្ឋភាពកាន់តែជិតនៃការគំរាមកំហែង ឬគោលដៅដែលអាចកើតមាន។

វាក៏អាចធ្វើទៅបានផងដែរក្នុងការបំពាក់អូប័រមួយនេះជាមួយកាំភ្លើងយន្ត General Purpose Machine Gun ដែលនឹងគ្រប់គ្រងដោយប្រតិបត្តិករមនុស្សនៅលើនាវាធំ ដែលអនុញ្ញាតឱ្យអូប័រ Pacific 24 ត្រូវបានបញ្ជូនទៅក្នុងស្ថានការគ្រោះថ្នាក់ដោយមិនប្រថុយដល់ជីវិតមនុស្ស៕ ប្រភព៖ Daily Mail

adverise with khmeread