ឱ្យតែឧស្សាហ៍ ចង់សម្រកខ្លាញ់ក្បាលពោះពុំមែនជារឿងលំបាកទេ

នរណាក៏ចង់ស្រក់ទម្ងន់ដែរ ប៉ុន្ដែវាពិតជាភ្ញាក់ផ្អើលសម្រាប់អ្នក នៅពេលដឹងថា ខ្ញីអាចសម្រកទម្ងន់បានដែរ។ វាមិនមែនជាអាថ៍កំបាំងអ្វីឡើយដែលរបស់ហឹរល្អសម្រាប់សុខភាពអ្នក ប៉ុន្ដែវាក៏ជាគន្លឹះនាំអ្នកឆ្ពោះទៅរកការស្រកទម្ងន់ដែរ។

ខាងក្រោមនេះ គឺជារូបមន្តប្រើខ្ញីដើម្បីសម្រកទម្ងន់ក្នុងរយៈពេលខ្លី។

១. ផឹកតែខ្ញីយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។ នេះមិនត្រឹមតែសម្រកទម្ងន់ទេ វាជំរុញដល់ប្រព័ន្ធរំលាយអាហារប្រឆាំងនឹងជំងឺធាត់ទៀតផង។
២. ទំពារខ្ញីពីរបីចំណិត មុនពេលបរិភោគបាយ។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិរបស់វា អ្នកអាចថែមទឹកក្រូចឆ្មា និងអំបិលបាន។
៣. ត្រូវបន្ថែមវាក្នុងរបបអាហាររបស់អ្នករៀងរាល់ថ្ងៃដើម្បីសម្រកទម្ងន់បានរហ័ស។

ក្រៅពីសម្រកទម្ងន់របស់អ្នកវានៅផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
- បញ្ចុះកូឡេស្ដេរ៉ុល
- ជំរុញប្រព័ន្ធរំលាយអាហារ
- លាងពោះវៀន
- និងប្រឆាំងជំងឺរលាកសន្លាក់៕

adverise with khmeread